Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយវីដេអូទាហាន អ៊ុយក្រែន វាយទាត់ធាក់លើជនស៊ីវិល ហើយចោទថាជា “មេឧក្រិដ្ឋកម្ម” ក្នុងតំបន់

បានផុស

នៅ

វីដេអូដែលត្រូវបានគេរាយការណ៍ថាថតនៅក្នុងទីក្រុង Dnepr បង្ហាញពីបុរសក្នុងឯកសណ្ឋានយោធាអ៊ុយក្រែនបានទាញមនុស្សជាច្រើននាក់ទៀតឲ្យដេកលើដី និងបានវាយទាត់ធាក់ពួកគេយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់​មក ពួកគេបាន​ចាប់​ដៃ​បុរស​ទាំង​នោះ​ផ្អិប​នឹង​ជញ្ជាំងដើម្បី​ទទួល​ការ​ផ្ដន្ទាទោស​ជា​លើក​ទី​ពីរ ។ បន្ថែមពីនេះបុរស​ម្នាក់​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្រាតខោអាវរបស់ពួកគេផងដែរ​ ​ខណៈទាហានទាំងនោះ​ហាក់​ដូច​ជា​បាន​ថត​ហេតុការណ៍​នេះ​ដោយ​ខ្លួន​ឯង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ លោកអភិបាលក្រុង Dnepr បែរជាគាំទ្រអំពើឃោរឃៅនេះទៅវិញ ហើយបានអះអាងថា បុរសដែលត្រូវបានឃាត់ខ្លួនទាំងនោះគឺជា “មេឧក្រិដ្ឋកម្ម” ក្នុងតំបន់ ។

អភិបាលក្រុងរូបនេះបញ្ជាក់ថា ពួកគេបាននិងកំពុងវាយប្រហារក្រុមជីវពលក្នុងតំបន់ ។ លោក​ថែមទាំង​បាន​ទៅ​ដល់ទីតាំងនោះ ហើយក៏បានសរសើរដល់វីដេអូនេះផងដែរ ដោយលោកបានអះអាងថា ការធ្វើបែបនេះគឺជាព្រមានដល់ក្រុមចោរ ឧក្រិដ្ឋជន និងអ្នកគ្មានសីលធម៌ក្នុងខ្លួនជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អាមេរិក ថា រុស្ស៊ី មិនហ៊ានធ្វើសង្គ្រាមឡើយ បើមានវត្តមានកងកម្លាំងខ្លួននៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម