Connect with us

ព័ត៌មានអន្ដរជាតិ

សភា​​ប៉ាគីស្ថាន​បោះ​​ឆ្នោត​​លោក ​Sharif ជា​​នាយក​​រដ្ឋ​​មន្ត្រី​​ថ្មី​ ខណៈ​​សមាជិក​​សភា​​ជាង​​១០០​​នាក់​​លា​ឈប់

បានផុស

នៅ

សមាជិក​សភា​ជាង​១០០​នាក់​ដែល​ស្មោះ​ស្ម័គ្រ​នឹង​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន លោក​ Imran Khan ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ទម្លាក់​បាន​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​មេសា ដែល​បាន​បង្កើត​​ជា​បញ្ហាឈឺ​ក្បាល​មួយ​សម្រាប់​លោក Shehbaz Sharif ដែល​ស្និទ្ធស្នាល​​​ប្រទេស​លោក​ខាង​លិច​ចូល​កាន់​តំណែងនាយក​រដ្ឋ​មន្ត្រី​ នៅ​ពេល​លោក​បាន​ព្យាយាម​អូយទាញ​ប្រទេស​ចេញ​ពី​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច។

លោក Shehbaz Sharif
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បោះ​ឆ្នោត​របស់​សភាលើលោក Sharif អាយុ​៧០​ឆ្នាំ​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រីប៉ាគីស្ថាន​ថ្មី​កាល​ពី​ចន្ទ​ធ្វើ​ឡើង បន្ទាប់​ពី​វិបត្តិ​ធម្មនុញ្ញ​រយៈ​ពេល​មួយ​សប្តាហ៍​ដែល​ឈាន​ដល់​កម្រិត​កំពូល​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​លោក Khan អាយុ​៦៩​ឆ្នាំ​​បាន​បាញ់​ក្នុង​ការ​បោះ​ឆ្នោត​មិន​ទុក​ចិត្ត​នៅ​សភា។

ការ​ចាក​ចេញ​របស់​លោក Khan ពី​អំណាច​បាន​ធ្វើ​ឲ្យ​មាន​ផ្ទុះ​ការ​តវ៉ា​តាម​ដង​ផ្លូវ​យ៉ាង​ខ្លាំង និង​ការ​​លា​លែង​​​​ពី​តំណែង​របស់​សមាជិក​​សភា​ជា​ច្រើន​នាក់​ពី​គណបក្ស Tehreek-e-Insaf របស់​លោក Khan ដើម្បី​ជា​ការ​តវ៉ា​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល។

ប្រសិន​បើ​ការ​លាឈប់​ពី​តំណែង​ត្រូវ​បាន​ទទួល​ដោយ​ប្រធាន​សភា ប្រទេស​ប៉ាគីស្ថាន​នឹង​ប្រឈមការ​បោះ​ឆ្នោត​​ជ្រើស​រើស​សមាជិក​សភា​ជាង​១០០​នាក់​ក្នុង​រយៈ​ពេល​២​ខែ ​ដែល​ជា​ការ​រំខាន​ដល់​លោក Sharif និង​ដៃ​គូ​សម្ព័ន្ធ​ចម្រុះ​របស់​លោក​​ ព្រម​ទាំង​ទម្រង់​ដ៏​មាន​ឥទ្ធិពល​សម្រាប់​លោក​ Khan ដើម្បី​កៀរគ​ការ​​គាំទ្រ។

ប្រការ​នេះ​មាន​ន័យ​ថា ប្រទេស​​អាវុធ​នុយក្លេអ៊ែរ​ដែល​មាន​ប្រជា​ជន​២២០​លាន​នាក់​មួយ​នេះ​នៅ​តែ​បន្ត​ប្រឈម​នឹង​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច។

លោក Sharif មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ការ​​ដឹក​នាំ​​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​នាម​ជា​អ្នក​នយោបាយ​ម្នាក់។ លោក​ជា​ប្អូន​ប្រុស​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​៣​សម័យ​កាលលោក Nawaz Sharif។

អ្នក​វិភាគ​បាន​និយាយ​ថា លោក Shehbaz ដែល​មិន​ដូច​បង​ប្រុស Nawaz ចូល​ចិត្ត​ទំនាក់​ទំនង​មិត្តភាព​ជា​មួយ​យោធា​របស់​ប៉ាគីស្ថាន​ដែល​​គ្រប់​គ្រងជា​ប្រពៃណី​លើ​គោល​នយោបាយ​ការ​បរទេស និង​ការពារ​ជាតិ។

លោក​ Imran Khan

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ចន្ទ លោក Sharif ​បាន​ប្តេជ្ញា​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​​មើល​ឃើញ​​ថា ប្រាក់​រូពី​​ធ្លាក់​ចុះ​ដល់​កម្រិត​គ្រប់​សម័យ​កាល និង​ធនាគារ​កណ្តាល​អនុវត្ត​ការ​ឡើង​ការ​ប្រាក់ខ្ពស់​បំផុត​កាល​ពី​សប្តាហ៍​មុន​​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ។​

លោក​បាន​ប្រាប់​សភា​ថា ៖«ប្រសិន​បើ​យើង​រក្សា​ទូក​កុំ​ឲ្យ​លិច​ អ្វី​ដែលយើង​ទាំង​អស់​គ្នា​ត្រូវ​ការ​គឺ​ប្រឹង​ធ្វើ​ការ និង​សាមគ្គី​គ្នា សាមគ្គី និង​សាមគ្គី។ យើង​នឹង​ចាប់​ផ្តើម​សករាជ​ថ្មី​នៃ​ការ​អភិវឌ្ឍ​ថ្ងៃ​នេះ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម