ព័ត៌មានអន្ដរជាតិ
លោក Biden អាចទៅទីក្រុង កៀវ ជួបលោក Zelensky ដោយផ្ទាល់
ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងពិចារណាបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបពីទីក្រុង វ៉ាស៊ីនតោន ទៅកាន់ទីក្រុង កៀវ ដើម្បីជួបប្រធានាធិបតីអ៊ុយក្រែន Zelensky ហើយមន្ត្រីរូបនោះ អាចជាខ្លួនលោកផ្ទាល់។

នៅពេលសួរអំពីរបាយការណ៍នៃដំណើរទស្សនកិច្ចរបស់សហរដ្ឋអាមេរិក លោក Biden បានឆ្លើយតបថា “យើងកំពុងធ្វើការសម្រេចចិត្ត”។ ហើយនៅពេលត្រូវបានគេសួរថា តើលោកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ លោក Biden បាននិយាយថា “រួចហើយ”។
គួរបញ្ជាក់ថា ទាំងលោក Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris បានធ្វើទស្សនកិច្ចប្រទេស ប៉ូឡូញ ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើង។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកលើកឡើងថា រដ្ឋមន្ត្រីការបរទេស Antony Blinken ឬរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ប្រហែលជាជម្រើសល្អជាងនេះ ក្នុងការទៅជួបលោក Zelensky។
មេដឹកនាំអឺរ៉ុបមួយចំនួន បានជួបពិភាក្សាជាមួយលោក Zelensky ក្នុងទីក្រុង កៀវ រួចហើយ រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ផងដែរ ដែលបានទៅបំពេញទស្សនកិច្ចកាលពីចុងសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី បញ្ជូនអាវុធធុនធ្ងន់ទៅព្រំដែនប្រទេសមួយ បន្ទាប់ពីព្រមានកុំឲ្យចូល ណាតូ (មានវីដេអូ)

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា