ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ៖ អ៊ុយក្រែន កំពុងប្រយុទ្ធដើម្បីសុវត្ថិភាពអឺរ៉ុប ទាំងមូល
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki និយាយថា ប្រទេសនេះមិនអាចទុកអ្នកជិតខាងឲ្យនៅម្នាក់ឯងបានទេ ហើយបានអំពាវនាវឲ្យប្រជាជាតិផ្សេងទៀតគាំទ្រស្មារតីប្រយុទ្ធរបស់អ៊ុយក្រែន។

លោក Morawiecki និយាយថា ទាហានអ៊ុយក្រែន កំពុងប្រយុទ្ធដើម្បីសុវត្ថិភាពរបស់អឺរ៉ុបទាំងមូល។
លោកបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធកន្លែងស្នាក់នៅបណ្តោះអាសន្នថ្មីសម្រាប់ជនភៀសខ្លួននៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន។

លោកថ្លែងថា “យើងត្រូវតែគាំទ្រស្មារតីប្រយុទ្ធនេះ តាមរយៈការមើលថែអ្នកទន់ខ្សោយ។ ថ្ងៃនេះ យើងបានឃើញស្ត្រី និងកុមារ ពីព្រោះបុរសកំពុងប្រយុទ្ធនៅជួរមុខ ដើម្បីរំដោះអ៊ុយក្រែន និងក៏ដើម្បីសុវត្ថិភាពរបស់យើងផងដែរ”។
រដ្ឋាភិបាលប៉ូឡូញនិយាយថា ក្នុងភាពជាដៃគូជាមួយអ៊ុយក្រែន ជនជាតិអ៊ុយក្រែនរហូតដល់ ៥០០០ នាក់ដែលត្រូវបានផ្លាស់ទីលំនៅពីផ្នែកផ្សេងទៀតនៃប្រទេស នឹងត្រូវដាក់ឲ្យស្នាក់នៅជាបណ្តោះអាសន្នក្នុងទីក្រុង Lviv ដូចករណីនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ចេញ ឱសានវាទ ថ្មី ឲ្យកងទ័ពអ៊ុយក្រែននៅទីក្រុង Mariupol ដាក់អាវុធចុះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


