Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត WHO បញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រទៅ អ៊ូហាន ដើម្បីរកប្រភពដើមនៃវីរុសកូរ៉ូណា

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) នឹងធ្វើដំណើរទៅកាន់ទីក្រុង អ៊ូហាន នាខែមករាខាងមុខនេះដើម្បីស៊ើបអង្កេតរកប្រភពដើមនៃជំងឺកូវីដ១៩បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែជាមួយប្រទេសចិនដើម្បីទទួលបានការយល់ព្រម។

អ្នកនាំពាក្យ WHO លោក Hedinn Halldorsson បានបញ្ជាក់ថា បេសកកម្មអន្តរជាតិនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅក្នុងសប្តាហ៍ដំបូងនៃខែមករាដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសដែលបានបង្កឲ្យមានជំងឺរាតត្បាតជាសកល។

មួយឆ្នាំដែលជំងឺកូវីដ១៩បានសម្លាប់មនុស្សជាង១.៦លាននាក់និងឆ្លងជាង៧៣លាននាក់នៅទូទាំងពិភពលោក សំណួរថាតើវីរុសនេះមកពីណានិងថាតើវាឆ្លងមកមនុស្សតាមរបៀបណានៅតែជាអាថ៌កំបាំងនៅឡើយ។

សហរដ្ឋអាមេរិកដែលបានចោទប្រកាន់ប្រទេសចិនថាបានលាក់បាំងវិសាលភាពនៃការផ្ទុះឡើងនោះ បានអំពាវនាវឲ្យមានការស៊ើបអង្កេតដឹកនាំដោយ WHO ប្រកបដោយតម្លាភាពនិងបានរិះគន់លើលក្ខខណ្ឌរបស់អង្គការនេះដែលអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រចិនធ្វើការស្រាវជ្រាវដំណាក់កាលដំបូង។

ប្រទេសចិនបានរាយការណ៍ពីករណីដំបូងនៃជំងឺកូវីដក្នុងទីក្រុង អ៊ូហាន ភាគកណ្តាល ទៅ WHO នៅថ្ងៃទី៣១ខែធ្នូនិងបានបិទផ្សារសើមដែល វីរុសកូរ៉ូណាត្រូវបានគេជឿថាផ្ទុះចេញពីទីនោះ។

នៅខែឧសភា បណ្តារដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអំពាវនាវដល់ WHO ឲ្យកំណត់ប្រភពដើមនៃវីរុសកូរ៉ូណានិងរបៀបដែលវាឆ្លងចេញពីសត្វហើយទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបានបញ្ជូនក្រុមទៅកាន់ទីក្រុងប៉េកាំងនៅខែកក្កដាដើម្បីរៀបចំការស៊ើបអង្កេតជាអន្តរជាតិ។

ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយទេអំពីពេលវេលាដែលក្រុមអ្នកវិទ្យាសាស្ត្រធំៗនឹងអាចធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីចាប់ផ្តើមការសិក្សាអំពីរោគរាតត្បាតដើម្បីព្យាយាមកំណត់ករណីមនុស្សដំបូងនិងប្រភពនៃការចម្លងរបស់ពួកគេ។

ឥឡូវ ក្រុមអ្នកជំនាញអន្តរជាតិមានគ្នាពី១២ទៅ១៥នាក់កំពុងត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងអ៊ូហានដើម្បីពិនិត្យមើលភស្តុតាងរួមទាំងសំណាកមនុស្សនិងសត្វដែលប្រមូលដោយក្រុមអ្នកស្រាវជ្រាវជនជាតិចិនផងដែរនិងដើម្បីបង្កើតការសិក្សាដំបូងរបស់ពួកគេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៥ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម