ព័ត៌មានអន្ដរជាតិ
លោក Blinken នឹងថ្លែងសុន្ទរកថាស្តីពីយុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិកពាក់ព័ន្ធនឹងចិន
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃអង្គារ៍ ទី២៦ ខែមេសា ម្សិលមិញថា លោកនឹងថ្លែងសុន្ទរកថានៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះស្តីអំពីយុទ្ធសាស្ត្រសន្តិសុខជាតិដែលរង់ចាំយូរមកហើយពាក់ព័ន្ធនឹងឥទ្ធិពលរបស់ចិនកំពុងកើនឡើង។
លោក Blinken បានប្រាប់សវនាការរបស់គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាថា ៖«ខ្ញុំនឹងមានឱកាសមួយ តាមខ្ញុំគិត ឆាប់ៗនាប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងថ្លែងជាសាធារណៈ ហើយផ្នែកខ្លះលំអិតអំពីយុទ្ធសាស្ត្រ»។

បន្ទាប់ពីចូលកាន់តំណែងរយៈពេលជាងមួយឆ្នាំមក រដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានប្រឈមនឹងការរិះគន់ពីគណបក្សសាធារណៈ និងអ្នកផ្សេងទៀតចំពោះកង្វះយុទ្ធសាស្ត្រផ្លូវការសម្រាប់ការដោះស្រាយជាមួយចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ក្នុងលោក និងជាគូប្រជែងយុទ្ធសាស្ត្រធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន។
រដ្ឋបាលក្រុងវ៉ាស៊ីនតោនបានប្រកាសយុទ្ធសាស្ត្រមួយហើយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក កាលពីខែកុម្ភៈដែលខ្លួនបានប្តេជ្ញាបង្កើនចំណងការទូត និងធនធានសន្តិសុខបន្ថែមទៀតដល់តំបន់ជាអ្វីដែលត្រូវបានគេមើលឃើញថា ចិនកំពុងមានឥទ្ធិពលលេចធ្លោ។
ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនកំពុងរៀបចំយុទ្ធសាស្ត្រដាច់ដោយឡែកមួយសម្រាប់ប្រទេសចិន ប៉ុន្តែត្រូវបានរំខានដោយការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន។
ក្នុងសវនាការរបស់គណៈកម្មាធិការព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា លោក Mitt Romney បានធ្វើការកត់សំគាល់ពីសកម្មភាពការពារជាតិចុងក្រោយបំផុតដែលទាមទារឲ្យលោកប្រធានាធិបតីអភិវឌ្ឍយុទ្ធសាស្ត្រទូលំទូលាយមួយដើម្បីដោះស្រាយនឹងការគំរាមកំហែងដែលចិនបង្កឡើងដល់សណ្ឋាប់ធ្នាប់ពិភពលោក និងបានសួរលោក Blinken អំពីកិច្ចព្រមព្រៀងយោធាដែលចិនទើបតែចុះហត្ថលេខាជាមួយកោះ Solomon កាលពីពេលថ្មីៗនេះ។
«នោះជាអាសន្នមួយ»។ លោក Romney មានប្រសាសន៍។
លោករដ្ឋមន្ត្រី Blinken បានលើកឡើងថា ក្រសួងការបរទេសបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មួយទៅកាន់កោះ Solomon ដែលជាកន្លែងខ្លួនគ្រោងនឹងបើកស្ថានទូតមួយ។
«យើងមានកង្វល់អំពីកិច្ចព្រមព្រៀងនេះ»។ Blinken មានប្រសាសន៍ និងបញ្ជាក់ថា គណៈប្រតិភូអាមេរិកបានជួបនាយករដ្ឋមន្ត្រីរបស់កោះ ហើយនាយករដ្ឋមន្ត្រីបានប្តេជ្ញាថា នឹងមិនមានមូលដ្ឋានទ័ពចិននៅលើកោះរបស់ខ្លួនទេ។
លោកបន្តថា ៖«យើងនឹងតាមដានដោយយកចិត្តទុកក្នុងរយៈពេលលប៉ុន្មានសប្តាហ៍ និងខែនាពេលខាងមុខ»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងជួបជាមួយមេដឹកនាំអាស៊ានទាំង១០ប្រទេសក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនដែលគ្រោធ្វើនៅថ្ងៃទី១២-១៣ ខែឧសភា ហើយចុងខែនេះ លោកត្រូវបានគេរំពឹងនឹងធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី ក្នុងនោះមានប្រទេសកូរ៉េខាងត្បូង និងជប៉ុនជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៥ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


