ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ត្រៀមរៀបការជាមួយបងប្អូនស្រី ៣នាក់ ផ្អើលពេញអ៊ីនធឺណិត
រឿងរ៉ាវស្នេហារបស់បងប្អូនស្រីភ្លោះ ៣នាក់ និងលោក Bigman Stevo កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ដោយសារតែពួកនាងព្រមរៀបការប្ដី១ជាមួយគ្នាដោយគ្មានលក្ខខណ្ឌអ្វីសោះ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ព័ត៌មានអំពីបុរសជនជាតិកេនយ៉ា Bigman Stevo ដែលនឹងរៀបការជាមួយបងប្អូនស្រីបង្កើត ៣នាក់ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ស្ទើរពាសពេញពិភពលោក។
ប្រភពពី Gotta News បានឱ្យដឹងថា លោក Stevo គឺជាសហគ្រិនវ័យក្មេង និងជាអ្នកបង្កើតមាតិកា TikTok។ បុរសរូបនេះបានប្រាប់អ្នកសារព័ត៌មានថា ខ្លួនចង់រៀបការជាមួយប្រពន្ធច្រើន ព្រោះលោកមានទំនោរលើពហុពន្ធភាពក្នុងពេលតែមួយ។ ហើយបើទោះបីលោកការប្រពន្ធម្ដង ៣ ក៏ពិតមែន ប៉ុន្តែលោកអះអាងថា ខ្លួនជាមនុស្សស្មោះត្រង់នឹងស្នេហាណាស់។
ចំណែកនារីទាំង ៣ ដែល Stevo នឹងរៀបការជាមួយនោះមានឈ្មោះថា Cate, Eve និង Mary ។ Cate ជាបងស្រីច្បង និងជាអ្នកដែលបានជួបជាមួយ Stevo មុនគេ។ បន្ទាប់មកនាងបានណែនាំមិត្តប្រុសឱ្យណាត់ជួបជាមួយប្អូនស្រីទាំងពីរ ហើយពួកនាងក៏យល់ព្រម។ មិនត្រឹមតែទាក់ទងមិត្តប្រុសតែ១ជាមួយគ្នានោះទេ ពួកនាងទាំង ៣ ថែមព្រមរៀបការស្វាមីជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
បងប្អូនស្រីទាំង ៣ បាននិយាយថា ពួកនាងមិនមានអារម្មណ៍ច្រណែនគ្នាទេ នៅពេលដែល Stevo ទៅជាមួយបងប្អូនផ្សេង ហើយពួកនាងពិតជាពេញចិត្តចំពោះទំនាក់ទំនងមួយនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទោះមានប្រពន្ធហើយ បុរសម្នាក់ការជាមួយមិត្តស្រីម្តង ៨នាក់ និងគ្រោងយកបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


