KPT+
ទោះមានប្រពន្ធហើយ បុរសម្នាក់ការជាមួយមិត្តស្រីម្តង ៨នាក់ និងគ្រោងយកបន្ថែមទៀត
តារាម៉ូឌែលប្រេស៊ីលម្នាក់ បានរៀបការប្រពន្ធដល់ទៅ ៩នាក់ បង្កការភ្ញាក់ផ្អើលពាសពេញពិភពលោក ខណៈប្រពន្ធទាំងអស់រស់នៅជាមួយគ្នាដោយសុភមង្គលក្រោមដំបូលតែមួយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Daily Mail បានរាយការណ៍ថា Arthur O Urso គឺជាតារាម៉ូឌែលប្រុសជនជាតិប្រេស៊ីល ដែលមិនត្រឹមតែល្បីល្បាញដោយសាររូបរាងសង្ហាប៉ុណ្ណោះទេ ប៉ុន្តែលោកមានប្រពន្ធចំនួនរហូតដល់ ៩នាក់ឯណោះ ដោយបានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងអ៊ីនធឺណិតរាប់សិបលាននាក់។

ភរិយាទីមួយ និងជាភរិយាស្របច្បាប់របស់ Arthur O Urso គឺអ្នកស្រី Luana Kazaki បានរៀបការការជាមួយគ្នា កាលពីឆ្នាំ២០២១។ មិនយូរប៉ុន្មាន Arthur O Urso សម្រេចចិត្តរៀបការជាមួយមិត្តស្រីរបស់ខ្លួនចំនួន ៨នាក់ ក្នុងពេលតែមួយ ហើយពិធីប្រារព្ធតែបែបសាសនា នៅឯព្រះវិហារតែប៉ុណ្ណោះ ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍នោះទេ ព្រោះការរៀបការពហុពន្ធភាពខុសទៅនឹងច្បាប់នៅក្នុងប្រទេស ប្រេស៊ីល។

យ៉ាងណាមិញ រឿងរ៉ាវប្រពន្ធ ៩នាក់របស់តារាម៉ូឌែលរូបនេះ ទើបតែផ្ទុះឡើងម្ដងទៀត ដោយសារតែកាលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ភរិយាម្នាក់ឈ្មោះ Agatha បានសុំលែងលះ ព្រោះនាងមិនចង់ចែករំលែកស្វាមីជាមួយស្រីផ្សេង។ នាងចង់បានសុភមង្គលពេញលេញ ដែលមានតែពីរនាក់ប្ដីប្រពន្ធប៉ុណ្ណោះ។

ចំពោះមូលហេតុនេះ តារាម៉ូឌែល Arthur បានប្រាប់អ្នកសារព័ត៌មានថា ភរិយារបស់ខ្លួនលើកហេតុផលមិនសមទាល់តែសោះ ព្រោះលោកមិនអាចនៅជាមួយនាងតែម្នាក់បានទេ ចុះកាលដើមឡើយ ម្ដេចនាងព្រមរៀបការនឹងលោក ទាំងដឹងថាមានប្ដីរួមគ្នា។ លោកមានប្រពន្ធ ៨នាក់ផ្សេងទៀតត្រូវការការមើលថែ និងមានកូនស្រីម្នាក់ត្រូវទទួលខុសត្រូវផងដែរ។ យ៉ាងណាមិញ លោកនៅតែព្រមលែងលះ តាមការស្នើសុំ។
បន្ទាប់ពីភរិយាម្នាក់បានលែងលះទៅ Arthur បង្ហើបថា នៅថ្ងៃខាងមុខលោកបន្តរកប្រពន្ធថ្មី ២បន្ថែមទៀត ខណៈបុរសរូបនេះគ្រោងមានប្រពន្ធ ១០នាក់៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្ដីប្រពន្ធមានកូនច្រើនជាងគេលើលោក កូនរហូតដល់ ៦៩នាក់
ចុចអាន៖ ស្រីស្អាតអាយុ ២៧ឆ្នាំ ក្លាយជាលោកយាយវ័យ ៧០ឆ្នាំ ក្រោយសម្រាលកូនដំបូង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


