ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់មូលហេតុមួយទៀតនៅពីក្រោយសង្គ្រាមលុកលុយលើ អ៊ុយក្រែន
ប្រធានសភារុស្ស៊ីបាននិយាយថា អង្គការណាតូបានបំពាក់អាវុធដល់អ៊ុយក្រែនកាលពីខែមករាដើម្បីវាយប្រហាររុស្ស៊ី ហើយការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” បានរារាំងសោកនាដកម្មដ៏ធំមួយនេះ ។

ប្រធានសភាលោក Vyacheslav Volodin បានសរសេរនៅលើការបង្ហោះតាម Telegram ថា “ណាតូបានរៀបចំឲ្យអ៊ុយក្រែនវាយប្រហារលើប្រទេសរបស់យើង ហើយសម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននោះត្រូវបានធ្វើឡើងដោយសភាអាមេរិក” ។
លោក Volodin បញ្ជាក់ថា នេះជាហេតុផលដាច់ដោយឡែកមួយទៀតដែលរុស្ស៊ីចាប់ផ្ដើមសង្គ្រាមលុកលុយលើអ៊ុយក្រែនដែលរហូតមកដល់ពេលនេះបានអូសបន្លាយពេលជាង ២ ខែកន្លងមកហើយ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” ពោលសំដៅការពារប្រជាជនដែលទទួលរងការរំលោភបំពាន និងការប្រល័យពូជសាសន៍ដោយទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ក្រោយពាក្យចចាមអារ៉ាមលោក ពូទីន ផ្ទេរអំណាចបណ្ដោះអាសន្នទៅឲ្យ អតីតមេប៉ូលិស តើគាត់ជានរណា?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


