ព័ត៌មានអន្ដរជាតិ
មេដឹកនាំ G7 នឹងប្រជុំតាមវីដេអូជាមួយលោក Zelenskiy ថ្ងៃស្អែក
មេដឹកនាំនៃបណ្តាប្រទេសមហាអំណាចទាំង៧ (G7) ក្នុងនោះមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផងនឹងជួបគ្នាតាមរយៈការហៅវីដេអូមួយនាថ្ងៃអាទិត្យ ទី៨ ខែឧសភានេះជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដើម្បីជាការបង្ហាញសាមគ្គីភាពមួយថ្ងៃមុនពេលប្រទេសរុស្ស៊ីប្រារព្ធ«ទិវាជ័យជម្នះ»។
អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា ៖«កិច្ចពិភាក្សានឹងផ្តោតលើការវិវត្តចុងក្រោយបំផុតនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ ការប្រឹងប្រែងដើម្បីជួយគាំទ្រអ៊ុយក្រែន និងរកមធ្យោបាយដែលបង្ហាញថា សាមគ្គីភាព G7 ចេះតែបន្តដែលជាការឆ្លើយតបរួមរបស់ពួកយើង ក្នុងនោះមានទាំងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើសង្គ្រាមរបស់រុស្ស៊ី»។

អ្នកនាំពាក្យបានបន្ថែមថា មេដឹកនាំ G7 ដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន កាណាដា និងអ៉ីតាលីនឹងរៀបចំកិច្ចប្រជុំតាមអនឡាញជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Zelenskiy នាថ្ងៃអាទិត្យដែលត្រូវនឹងពេលព្រឹកនៅអាមេរិក។
និយាយទៅកាន់អ្នកកាសែតនៅលើយន្តហោះ Air Force One នៅពេលលោក ចូ បៃដិន ធ្វើដំណើរទៅកាន់ទីក្រុង Ohio លោកស្រី Psaki រដ្ឋមន្ត្រីព័ត៌មានប្រចាំសេតវិមានបាននិយាយថា ពេលវេលានៃកិច្ចប្រជុំគឺពិតជាសំខាន់ណាស់ ពីព្រោះវានឹងកើតមានមួយថ្ងៃមុនពេលលោក ពូទីន ចូលរួមទិវាជ័យជម្នះ។ ទិវាជ័យជម្នះដែលនឹងប្រារព្ធនាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះគឺជាពេលវេលារម្លឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ និងរាប់ទាំងការដើរព្យុះហយាត្រាយោធាទូទាំងប្រទេសរុស្ស៊ី។
លោកស្រីបន្ថែមថា ៖«ខណៈពេលលោក (ពូទីន) រំពឹងដើរហែរក្បួនឆ្លងកាត់តាមផ្លូវនៅទីក្រុងកៀវ នោះគឺច្បាស់ណាស់ថា នឹងមិនកើតឡើងទេ»។
លោកស្រី Psaki ក៏បាននិយាយដែរថា មន្ត្រីអាមេរិកកំពុងពិភាក្សាគ្នាអំពីការដាក់ទណ្ឌកម្មបន្ថែមលើបុគ្គល និងក្រុមហ៊ុនរុស្ស៊ី។ អាមេរិក និងសម្ព័ន្ធមិត្តធ្លាប់បានរួបរួមគ្នាដើម្បីដាក់ទណ្ឌកម្មយ៉ាងច្រើនបន្តបន្ទាប់ប្រឆាំងលើធនាគារ មន្ត្រី និងបុគ្គលរបស់រុស្ស៊ីដោយសារតែការវាយប្រហារលើប្រទេសអ៊ុយក្រែន។
នៅថ្ងៃពុធ លោក ចូ បៃដិន គ្រោងពិភាក្សាដ៏មានសក្តានុពលដើម្បីចាត់វិធានការដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលទីក្រុងមូស្គូ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


