Connect with us

ព័ត៌មានអន្ដរជាតិ

បងប្អូនស្រី ២នាក់រៀបការច្រឡំកូនកំលោះគ្នា ព្រោះដាច់ភ្លើង

បានផុស

នៅ

បងប្អូនស្រីពីរនាក់បានរៀបការខុសកូនកំលោះដោយចៃដន្យ ខណៈចរន្តអគ្គិសនីបានដាច់ពេលកំពុងរៀបចំពិធីមង្គលការរួមគ្នារបស់ពួកគេ។

Two sisters accidentally married the wrong grooms when a power cut caused a blackout during their joint wedding (File image)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានកើតឡើងនៅក្នុងភូមិ Aslana ក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា នៅពេលដែលចរន្តអគ្គិសនីបានដាច់ ហើយបង្កការរំខានដល់ដំណើរការរៀបចំពិធី។

ស្របពេលដែលភ្លើងកំពុងដាច់ លោក​អាចារ្យ​បាន​បន្ត​ធ្វើ​ពិធីទាំងងងឹតស្លុប ដើម្បីបង្ការកុំឱ្យចលាចល ប៉ុន្តែ​​ចៃដន្យ​អី បែរជាច្រឡំ​គូស្នេហ៍គ្នាទៅវិញ ដោយសារកូនក្រមុំទាំងពីរនាក់ ស្លៀកពាក់ពណ៌ក្រហមនិងគ្របស្បៃមុខដូចគ្នា។

grooms

ភ្លាមៗនោះ កូនក្រមុំទាំងពីរមិនបាន​ស្គាល់​បុរស​ដែល​ខ្លួន​កំពុង​រៀបការ​ជាមួយ​នោះ​ទេ ទាល់តែពិធីចប់សព្វគ្រប់ ហើយភ្លើងតភ្ជាប់មកវិញ ទើបពួកគេដឹងថា រៀបការខុសគូ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ មហា​​សេដ្ឋី​​លេខ​​១​​លើ​​លោក​ Elon​ សរសើរ​​​កម្មករ​ចិន​​ខុស​​ពី​​កម្មករ​​អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម