ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីលេខ១លើលោក Elon សរសើរកម្មករចិនខុសពីកម្មករអាមេរិក
លោកមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គីសនី Tesla និងក្រុមហ៊ុន SpaceX បានព្យាករថា ប្រទេសចិននឹងក្លាយជាអ្នកផលិតរថយន្តអគ្គីសនីដ៏ជោគជ័យ ដោយសារតែក្រមសីលធម៌ការងារដ៏រឹងមាំរបស់ពួកគេដែលលោកមើលឃើញថា អាមេរិកកំពុងខ្វះខាត។
«ខ្ញុំគិតថា នឹងមានក្រុមហ៊ុនខ្លាំងមួយចំនួនទៅប្រទេសចិន»។ លោក Musk បាននិយាយក្នុងបទសម្ភាសជាមួយកាសែត Financial Times និងបន្តថា «ចិនមានមនុស្សដែលខំប្រឹងធ្វើការ និងពេញដោយទេពកោសល្យច្រើនណាស់ដែលមានទំនុកចិត្តនៅក្នុងការផលិត»។

លោក Musk ដែលនៅតែជាអ្នកមានទ្រព្យសម្បត្តិលេខ១លើលោកជាមួយទ្រព្យសម្បត្តិជាង២២៥ប៊ីលានដុល្លារអាមេរិកយល់ឃើញផ្ទុយគ្នាពីកម្មករផលិតកម្មនៅចិនជាមួយនឹងកម្មករផលិតកម្មនៅអាមេរិក។ លោកថា ៖«ពួកគេនឹងមិនគ្រាន់តែដុតប្រេងនៅពាក់កណ្តាលអាធ្រាត្រទេ ពួកគេនឹងដុតនៅម៉ោង៣ទៀបភ្លឺ។ ពួកគេនឹងមិនចាកចេញពីរោងចក្រឡើយ ខណៈនៅអាមេរិក មនុស្សកំពុងព្យាយាមគេចចេញពីការងារបែបនេះ»។
ក្រុមហ៊ុនរថយន្តអគ្គីសនី Tesla ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ការអនុវត្តការងាររបស់ខ្លួនមួយចំនួននៅរោងចក្រក្នុងទីក្រុងសៀងហៃ ប្រទេសចិនដែលកាលពីដំបូងមិនអាចអនុវត្តបាននៅអាមេរិក។ ឧទាហារណ៍ តាមការផ្សាយរបស់ Bloomberg កាលពីខែមុនថា បន្ទាប់ពីការបិទខ្ទប់រយៈពេល៣ខែ កម្មករនៅរោងចក្រតម្រូវឲ្យដេក និងញាំអាហារនៅរោងចក្រតែម្តង។ កម្មករធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ និង៦ថ្ងៃក្នុងមួយសប្តាហ៍។
ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុនបានសម្រេចថា ក្រុមហ៊ុន Tesla បានសួរនាំ និងគំរាមកម្មករដោយខុសច្បាប់ជុំវិញការប្រឹងប្រែងរបស់ពួកគេដើម្បីបង្កើតសហជីព។ ក្រុមហ៊ុនក៏ប្រឈមនឹងពាក្យបណ្តឹងរបស់បុគ្គលិកដោយចោទថា បង្កើតវប្បធម៌រើសងអើងជាតិសាសន៍។ កម្មករផ្សេងទៀតបានចោទលោក Musk ពីការទាមទារច្រើនហួសហេតុពេក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


