ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញលក្ខខណ្ឌ បើចង់ឲ្យបើកច្រកកំពង់ផែ អ៊ុយក្រែន នាំចេញទំនិញ (មានវីដេអូ)
យោងតាមទីភ្នាក់ងារព័ត៌មាន Interfax, ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងបើកច្រកចូលសមុទ្រខ្មៅរបស់អ៊ុយក្រែន លុះត្រាតែទណ្ឌកម្មប្រឆាំងនឹងវិមានក្រឹមឡាំងត្រូវបានដកចេញ។

អ៊ុយក្រែន ដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ធ្លាប់នាំចេញទំនិញភាគច្រើនរបស់ខ្លួនតាមរយៈកំពង់ផែនេះ ប៉ុន្តែចាប់តាំងពីរុស្ស៊ីបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនមក ខ្លួនត្រូវបង្ខំចិត្តនាំចេញទំនិញតាមរថភ្លើង ឬតាមច្រកទន្លេ Danube ដ៏តូចរបស់ខ្លួនវិញ។
កាលពីថ្ងៃពុធទី១៨ខែឧសភា ប្រធានផ្នែកស្បៀងអាហាររបស់អង្គការសហប្រជាជាតិ លោក David Beasley បានអំពាវនាវ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដោយនិយាយថា “ប្រសិនបើអ្នកមានបេះដូង សូមបើកច្រកទាំងនេះទៅ”។

ការដាក់លក្ខខណ្ឌរបស់រុស្ស៊ី កើតឡើងមួយថ្ងៃបន្ទាប់ពី អង្គការសហប្រជាជាតិ (UN) ព្រមានថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន អាចបណ្តាលឲ្យមានកង្វះខាតស្បៀងអាហារជាសកល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
អគ្គលេខាធិការ Antonio Guterres បាននិយាយថា សង្រ្គាម បានធ្វើឲ្យអសន្តិសុខស្បៀងកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសក្រីក្រ ដោយសារតែតម្លៃកើនឡើង។ ពិភពលោកអាចប្រឈមនឹងគ្រោះទុរ្ភិក្សដែលអូសបន្លាយពេលច្រើនឆ្នាំ ប្រសិនបើការនាំចេញរបស់អ៊ុយក្រែនមិនត្រូវបានស្ដារឡើងវិញក្នុងកម្រិតមុនសង្គ្រាមទេនោះ។

ជម្លោះនេះ បានកាត់ផ្តាច់ការផ្គត់ផ្គង់ចេញពីកំពង់ផែរបស់អ៊ុយក្រែន ដែលធ្លាប់តែនាំចេញប្រេងឆាក្នុងបរិមាណដ៏ច្រើន ព្រមទាំងធញ្ញជាតិដូចជាពោត និងស្រូវសាលីជាដើម។
នេះ បានកាត់បន្ថយការផ្គត់ផ្គង់សកល និងបណ្តាលឲ្យតម្លៃកើនឡើងខ្ពស់។ យោងតាម UN, តម្លៃអាហារជាសកលគឺសឹងតែខ្ពស់ជាងពេល ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ថ្លែងនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធទី១៨ខែឧសភា លោក Guterres និយាយថា ជម្លោះនេះកំពុងគំរាមកំហែង ធ្វើឲ្យមនុស្សរាប់សិបលាននាក់ធ្លាក់ចូលទៅក្នុងអសន្តិសុខស្បៀងអាហារ បន្ទាប់មកនឹងមានកង្វះអាហារូបត្ថម្ភ ភាពអត់ឃ្លាននិងគ្រោះទុរ្ភិក្សនៅក្នុងវិបត្តិមួយ ដែលអាចអូសបន្លាយរាប់ឆ្នាំឯណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ លោក Blinken៖ ទណ្ឌកម្មលោកខាងលិចលើរុស្ស៊ី មិនបង្កឲ្យមានអសន្តិសុខស្បៀងអាហារជាសកលទេ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


