ព័ត៌មានអន្ដរជាតិ
តុលាការអ៊ុយក្រែន ដាក់ទោសទាហានរុស្ស៊ី ជាប់គុកមួយជីវិត ពីបទសម្លាប់ជនស៊ីវិលម្នាក់ (មានវីដេអូ)
នៅឯការកាត់ក្តីឧក្រិដ្ឋកម្មសង្គ្រាមលើកដំបូងចាប់តាំងពីការលុកលុយ តុលាការក្នុងប្រទេសអ៊ុយក្រែន បានកាត់ទោសមេបញ្ជាការរថក្រោះរុស្ស៊ីម្នាក់ឲ្យជាប់គុកអស់មួយជីវិត ពីបទសម្លាប់ជនស៊ីវិលម្នាក់។

ទាហានដែលចាប់ខ្លួនបានឈ្មោះ Vadim Shishimarin ត្រូវបានកាត់ទោសពីបទសម្លាប់លោក Oleksandr Shelipov អាយុ ៦២ ឆ្នាំនៅក្នុងភូមិ Chupakhivka ភាគខាងជើងឆៀងខាងកើត ប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៨ ខែកុម្ភៈ។
គាត់សារភាពថា ពិតជាបានបាញ់សម្លាប់លោក Shelipov មែនប៉ុន្តែនិយាយថា គាត់បានធ្វើសកម្មភាពតាមបញ្ជាប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះដែរ ឧក្រិដ្ឋកម្មសង្គ្រាមជាច្រើនករណីទៀតដែលគេចោទប្រកាន់ កំពុងស៊ើបអង្កេតដោយអ៊ុយក្រែន។
ក្នុងការដាក់ទោសមួយជីវិត ចៅក្រម Serhiy Agafonov បាននិយាយថា Shishimarin អាយុ ២១ ឆ្នាំបានអនុវត្តអំពើឧក្រិដ្ឋកម្ម តាមការបញ្ជាពីទាហានដែលមានឋានៈខ្ពស់ជាង។

លោកនិយាយថា “ដោយសារឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តគឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិភាព សន្តិសុខ មនុស្សជាតិ និងសណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ តុលាការមិនមើលឃើញលទ្ធភាពនៃការដាក់ទោសជាប់គុក រយៈពេលខ្លីជាងនេះនោះទេ”។
គួរបញ្ជាក់ថា ទីក្រុងមូស្គូតែងតែបដិសេធថា កងទ័ពរបស់ខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលនោះទេ ថ្វីបើមានភស្តុតាងក៏ដោយ ហើយអ៊ុយក្រែននិយាយថា ឧក្រិដ្ឋកម្មជាង ១១ ០០០ ករណីអាចនឹងកើតឡើង៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ នូវែលសេឡង់ បញ្ជូនទាហានទៅអង់គ្លេស ដើម្បីបង្វឹកកងទ័ព អ៊ុយក្រែន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


