ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា អាមេរិក នឹងមិនជួយការពារអង្គការណាតូទេ
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកបានគំរាមសម្ព័ន្ធមិត្តអង្គការណាតូមិនឲ្យជួយប្រទេសណាមួយឡើយក្នុងករណីមានជម្លោះជាមួយរុស្ស៊ី ប្រសិនបើពួកគេនៅតែស្ទាក់ស្ទើរក្នុងការបង្កើនការចំណាយលើផ្នែកយោធា ។
លោក ត្រាំ បានប្រាប់អ្នកគាំទ្ររបស់គាត់នៅឯការប្រមូលផ្តុំកាលពីថ្ងៃសៅរ៍ក្នុងទីក្រុង Wyoming ថា “ខ្ញុំនិយាយត្រង់ ខ្ញុំមិនដូចអ្នកកាន់តំណែងមុនទេ ហើយទីក្រុងវ៉ាស៊ីនតោននឹងមិនជួយណាតូដាច់ខាត” ។ លោក ត្រាំ បាននិយាយប្រាប់ប្រទេសអ៊ឺរ៉ុបថា “អ្នកជាមនុស្សអាក្រក់ អ្នកជំពាក់ប្រាក់អង្គការណាតូរាប់ពាន់លានដុល្លារ” ។
នៅពេលដែលត្រូវបានសួរដោយសមាជិកណាតូម្នាក់ថា “ប្រសិនបើយើងត្រូវបានវាយប្រហារដោយប្រទេសរុស្ស៊ី តើអ្នកនឹងមិនការពារយើងទេឬ?” លោក ត្រាំ បានឆ្លើយថា “បាទ ត្រឹមត្រូវហើយ យើងនឹងមិនការពារអ្នកទេ” ។
ជាចុងក្រោយអតីតប្រធានាធិបតីរូបនេះបានអះអាងថា “លុយយ៉ាងច្រើនសន្ធឹកសន្ធាប់បានហូរចូលអង្គការណាតូពីសម្ព័ន្ធភាពយោធានៃសមាជិកអឺរ៉ុប ហើយគាត់ក៏បានឲ្យពួកគេបង់ប្រាក់ចំនួន ៤៣០ ពាន់លានដុល្លារទៅឲ្យអង្គការណាតូផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន កំពុងរៀបចំផែនការប្រើ “អាវុធគីមី” ហើយទម្លាក់កំហុសលើ រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


