ព័ត៌មានអន្ដរជាតិ
ចិន នាំចេញប្រេងចម្រាញ់រាប់ពាន់តោនទៅ កូរ៉េខាងជើង
យោងតាមទិន្នន័យពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានឲ្យដឹងថា ប្រទេសចិនបាននាំចេញប្រេងចម្រាញ់ប្រហែល ២,៨៣៨ តោនទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងខែមីនា និងខែមេសាឆ្នាំនេះ ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពដែលបានបង្ហោះនៅលើគណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ UNSC លើប្រទេសកូរ៉េខាងជើងបានបង្ហាញថា ទីក្រុងប៉េកាំងបានផ្គត់ផ្គង់ប្រេងទៅឲ្យទីក្រុងព្យុងយ៉ាង ១៥,៩៤៧ បារ៉ែល ស្មើនឹង ១,៩១៤ តោននៅក្នុងខែមីនា និងបាននាំចេញប្រេងចំនួន ៧,៦៩៥ បារ៉ែលផ្សេងទៀត ឬ ៩២៣.៨ តោនកាលពីខែមុន ។
ទន្ទឹមនោះ តួលេខសរុបនេះគឺតំណាងឲ្យប្រហែល ៥ ភាគរយនៃបរិមាណប្រេងចម្រាញ់ដែលចិនអាចផ្គត់ផ្គង់ដល់កូរ៉េខាងជើងក្នុងមួយឆ្នាំ ។

ចំណែកប្រទេសរុស្ស៊ីវិញមិនបាននាំចេញប្រេងចម្រាញ់ណាមួយទៅកាន់កូរ៉េខាងជើងនោះទេ គិតត្រឹមខែមីនាឆ្នាំនេះ ចាប់តាំងពីទីក្រុងមូស្គូបានផ្គត់ផ្គង់ប្រេងលើចុងក្រោយដល់សម្ព័ន្ធមិត្តរបស់ខ្លួនចំនួន ៣២ តោនក្នុងខែសីហា ឆ្នាំ ២០២០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Korea Herald
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


