Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង ថា ផែនការរបស់ អាមេរិក ធ្វើឲ្យ រុស្ស៊ី លក់ប្រេងក្នុងតម្លៃថោក គឺគ្មានផ្លូវទៅរួចឡើយ

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា គំនិតរបស់សហរដ្ឋអាមេរិកដែលចង់ធ្វើឲ្យប្រេងរបស់រុស្ស៊ីធ្លាក់ថ្លៃ ឬចុះថោក បន្ទាប់ពីសហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលប្រេងស្ទើរតែទាំងអស់ពីប្រទេសរុស្ស៊ីនោះ នឹងបរាជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ពុធលោក Joe Biden បាន​និយាយ​ថា ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ប្រេង​របស់ EU, រុស្ស៊ី​នឹង​ត្រូវ​បង្ខំ​ចិត្ត​លក់​ប្រេង​របស់​ខ្លួន​ដល់​អ្នក​ទិញ​បរទេស​ក្នុង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន ។

លោក Biden បាននិយាយថា “វានឹងមានតម្រូវការដ៏លើសលប់សម្រាប់រុស្ស៊ីក្នុងការលក់វា ហើយវានឹងត្រូវបានលក់ក្នុងតម្លៃទាបជាងទីផ្សារដែលកំពុងតែមានតម្លៃថ្លៃនៅពេលនេះ” ។

ទន្ទឹមនោះលោក Peskov បានឆ្លើយតបថា “រុស្ស៊ីនឹងមិនលក់អ្វីដោយគ្មានប្រាក់ចំណេញនោះទេ ។ តម្រូវការអាចធ្លាក់ចុះនៅកន្លែងមួយ និងកើនឡើងនៅកន្លែងផ្សេង ហើយខ្សែសង្វាក់ផ្គត់ផ្គង់នឹងមានឡើងវិញ នៅពេលដែលភាគីពាណិជ្ជកម្មស្វែងរកលក្ខខណ្ឌល្អបំផុត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុមួយទៀតឈ្នះសង្គ្រាមលើ អ៊ុយក្រែន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម