ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ផ្ទុះកំហឹង ក្រោយលោក Macron និយាយថា កុំធ្វើឲ្យរុស្ស៊ីអាម៉ាស់មុខ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានរិះគន់ប្រធានាធិបតីបារាំងលោក Emmanuel Macron បន្ទាប់ពីគាត់និយាយថា វាជារឿងសំខាន់ណាស់ ដែលរុស្ស៊ីមិនគួរត្រូវបានធ្វើឲ្យអាម៉ាស់ឡើយ ចំពោះការលុកលុយរបស់ខ្លួន។

លោក Macron និយាយថា វាជារឿងសំខាន់ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មានផ្លូវចេញពីអ្វីដែលលោក Macron ហៅថាជា “កំហុសជាមូលដ្ឋាន”។
ប៉ុន្តែ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និយាយថា សម្ព័ន្ធមិត្តនានាគួរតែ ផ្តោតការយកចិត្តទុកដាក់កាន់តែប្រសើរឡើងលើរបៀបដាក់រុស្ស៊ីនៅកន្លែងរបស់ខ្លួន ជំនួសឲ្យការធ្វើឲ្យរុស្ស៊ីអាម៉ាស់។

លោក Macron បាននិយាយម្ដងហើយម្ដងទៀតជាមួយលោក ពូទីន តាមទូរស័ព្ទ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលបទឈប់បាញ់ និងការចរចា។
បារាំង បានព្យាយាមរក្សាកិច្ចសន្ទនាជាមួយមេដឹកនាំវិមានក្រឹមឡាំង ផ្ទុយពីជំហររបស់អាមេរិក និងអង់គ្លេស។

រដ្ឋមន្ត្រីការបរទេស លោក Kuleba បាននិយាយក្នុងការបង្ហោះ Twitter ថា “តាមពិត ការអំពាវនាវចៀសវាង ធ្វើឲ្យរុស្ស៊ីអាម៉ាស់មុខនេះ អាចធ្វើឲ្យបារាំង និងគ្រប់ប្រទេសផ្សេងទៀត អាម៉ាស់មុខទៅវិញទេ”។
ទីក្រុង កៀវ និយាយថា រុស្ស៊ីមិនត្រូវទទួលបានសម្បទានទឹកដីពីអ៊ុយក្រែនឡើយ ព្រោះការលុកលុយរបស់រុស្ស៊ី ត្រូវបានអន្តរជាតិថ្កោលទោសថាជាការវាយលុកដ៏ឃោរឃៅ។

គួរបញ្ជាក់ថា ទីក្រុង Severodonetsk ភាគខាងកើតប្រទេសអ៊ុយក្រែន នៅតែជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នា ដោយកងកម្លាំងអ៊ុយក្រែនបានទប់ទល់នឹងរថក្រោះរុស្ស៊ី ទ័ពថ្មើរជើង និងការបាញ់កាំភ្លើងធំយ៉ាងខ្លាំងក្លា។
ការដណ្តើមយកទីក្រុងនេះ នឹងប្រគល់តំបន់ Luhansk ទៅឲ្យកងកម្លាំងរុស្ស៊ី និងសម្ព័ន្ធមិត្តបំបែកខ្លួនក្នុងតំបន់របស់ពួកគេ ដែលក៏គ្រប់គ្រងតំបន់ Donetsk នៅជិតនោះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ The Guardian៖ រុស្ស៊ី កំពុងឈ្នះសង្គ្រាមសេដ្ឋកិច្ចលើ លោកខាងលិច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


