ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រកាសអាសន្នគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅ អាមេរិក
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ប្រទេសរបស់លោកប្រហែលជាមិនអាចផលិតអគ្គិសនីគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់បាននោះទេ ដោយសារតែជម្លោះកំពុងបន្តនៅអ៊ុយក្រែន ។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីប្រកាសអាសន្នរបស់លោកថា “កត្តាជាច្រើនកំពុងគំរាមកំហែងដល់សមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ការផលិតអគ្គិសនីឲ្យបានគ្រប់គ្រាន់ដើម្បីបម្រើតម្រូវការអតិថិជនតាមការរំពឹងទុក” ។
លោកបញ្ជាក់ថា “កត្តាទាំងនោះរួមមាន ការរំខាននៃទីផ្សារថាមពលដែលបណ្តាលមកពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដោយសារតែការប្រែប្រួលអាកាសធាតុ” ។

ទន្ទឹមនោះការប្រកាសអាសន្នរបស់លោក បៃដិន ក៏រួមមានការលើកលែងពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យរយៈពេល ២ ឆ្នាំពីប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍ ហើយពន្ធដែលបានស្នើឡើងនេះត្រូវបានស្តីបន្ទោសចំពោះការពន្យារពេលគម្រោងថាមពលព្រះអាទិត្យសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិក ខណៈប្រហែល ៣ ភាគ ៤ នៃបន្ទះថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងនៅសហរដ្ឋអាមេរិកត្រូវបាននាំចូលពីអាស៊ីអាគ្នេយ៍ ។
ជាចុងក្រោយលោកប្រធានាធិបតីបានស្តីបន្ទោសរុស្ស៊ីចំពោះតម្លៃប្រេងឡើងខ្ពស់បំផុតនៅអាមេរិក និងការកើនឡើងនៃអតិផរណាដល់កម្រិតខ្ពស់រយៈពេល ៤០ ឆ្នាំ ខណៈលោកក៏បានចាត់ទុកវិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើតឡើង ក៏ដោយសារតែជម្លោះរុស្ស៊ី និងអ៊ុយក្រែនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ដឹងទេក្នុងមួយថ្ងៃៗ រុស្ស៊ី កើបលុយពីចំណូលប្រេងបានប៉ុន្មានលាន?
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


