ព័ត៌មានអន្ដរជាតិ
តម្លៃវិបត្តិអាកាសធាតុកើនឡើងដល់ជាង៨០០%
ចំនួនទឹកប្រាក់ត្រូវការដើម្បីជួយដល់សហគមន៍ដែលប្រឈមនឹងភាពអាសន្នពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដ៏អាក្រក់បានកើនឡើងជាង៨០០%ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ខណៈវិបត្តិអាកាសធាតុកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
របាយការណ៍ថ្មីដែលចេញផ្សាយកាលពីថ្ងៃអង្គារ៍ដោយអង្គការ Oxfam បានរកឃើញថា មិនត្រឹមតែតម្រូវការសម្រាប់មូលនិធិជំនួយមនុស្សធ៌របស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងអាកាសធាតុអាក្រក់ដែលឥឡូវនេះខ្ពស់ជាងកាលពី២០ឆ្នាំមុននោះទេ ប៉ុន្តែប្រទេសជាម្ចាស់ជំនួយក៏មិនបានផ្តល់នូវចំនួនថវិកាតាមការអំពាវនាវថែមទៀត។

របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០២១ ចំនួនទឹកប្រាក់នៃព្រឹត្តិការណ៍អាកាសធាតុគឺប្រហែលជា៣២៩ប៊ីលានដុល្លារអាមេរិកទូទាំងពិភពលោកដែលជាឆ្នាំខ្ពស់បំផុតទី៣នៅក្នុងកំណត់ត្រា និងស្ទើរតែពីរដងនៃជំនួយសរុបដែលត្រូវបានបរិច្ចាគដោយប្រទេសអ្នកមានទៅប្រទេសអ្នកក្រ។
ចន្លោះឆ្នាំ២០០០ និង២០០២ អង្គការសហប្រជាជាតិ (UN) ត្រូវការប្រាក់ជាមធ្យមតែ១.៦ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយៗឆ្នាំសម្រាប់គម្រោងមនុស្សធម៌ បន្ទាប់ពីព្រឹត្តិការណ៍អាកាសធាតុ។ ចាប់ពីឆ្នាំ២០១៩ដល់២០២១ UN បានកំពុងស្វែងរកថវិកាជាមធ្យមដល់ទៅ១៥.៥ប៊ីលានដុល្លារអាមេរិកក្នុងមួយៗឆ្នាំ ដែលមានន័យថា កើនឡើងដល់ជា៨០០%ឯណោះ។
បន្ថែមលើនេះ របាយការណ៍បានបង្ហាញថា រាល់ប្រាក់២ដុល្លារដែលត្រូវការដើម្បីដោះស្រាយគ្រោះមហន្តរាយដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ប្រទេសម្ចាស់ជំនួយអាចផ្តល់ឲ្យបានត្រឹមតែពាក់កណ្តាល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


