ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ត្រូវចោទប្រកាន់ពីបទ “ប៉ុនប៉ងធ្វើរដ្ឋប្រហារ”
អំឡុងសវនាការសាធារណៈលើកដំបូងរបស់ខ្លួន គណៈកម្មាធិការពិសេសរបស់រដ្ឋសភាអាមេរិកស្តីពីការស៊ើបអង្កេតទៅលើការបះបោរបានប្រកាសថា អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទ “ប៉ុនប៉ងធ្វើរដ្ឋប្រហារ” ពាក់ព័ន្ធការរៀបចំកុបកម្មនៅវិមានសភា Capitol Hill កាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១។

កាលពីយប់ថ្ងៃព្រហស្បតិ៍ទី០៩ខែមិថុនា សមាជិកក្រុមប្រឹក្សាពីររូបបានថ្លែងសុន្ទរកថាបើក ដោយបង្ហាញការរកឃើញក្នុងការស៊ើបអង្កេតរយៈពេលមួយឆ្នាំរបស់ខ្លួន រួមទាំងសម្ភារដែលគេមិនធ្លាប់ឃើញក្នុងព្រឹត្តិការណ៍នោះផងដែរ។
ក្រុមប្រឹក្សា ដែលរួមមានសមាជិកសភាគណបក្សប្រជាធិបតេយ្យចំនួនប្រាំពីររូប និងគណបក្សសាធារណរដ្ឋពីររូប ក៏បានកោះហៅសាក្សីពីរនាក់ រួមទាំងលោកស្រី Caroline Edwards ជាមន្ត្រីប៉ូលិសដំបូង ដែលរងរបួសក្នុងការវាយប្រហារនោះផងដែរ។

លោកស្រី Edwards បានផ្តល់សក្ខីកម្មថា លោកស្រីត្រូវបានក្រុមកុបករហៅថាជា “ជនក្បត់” និងជា “សត្វឆ្កែ” មុនពេលលោកស្រីសន្លប់។
នេះគឺជាសវនាការមួយ ក្នុងចំណោមស៊េរីនៃសវនាការ ដែលនឹងត្រូវចាក់ផ្សាយពេញមួយខែ ដើម្បីបង្ហាញដល់សាធារណជន នូវអ្វីដែលអ្នកស៊ើបអង្កេតបានរកឃើញអំពីកុបកម្មនៅវិមានសភា Capitol Hill។

អ្នកប្រជាធិបតេយ្យ លោក Bennie Thompson ដែលជាប្រធានគណៈកម្មាធិការពិសេសបានប្រាប់សវនាការថា “ថ្ងៃទី៦ខែមករា គឺជាចំណុចកំពូលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ, ជាការប៉ុនប៉ងដ៏ក្លាហាន ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ អំពើហិង្សាមិនមែនជាឧប្បត្តិហេតុទេ។ វាគឺជាជំហរចុងក្រោយរបស់លោក ត្រាំ”។
ស្របពេលជាមួយគ្នានោះ វីដេអូនៃសក្ខីកម្មរបស់អតីតអគ្គមេធាវីអាមេរិក លោក Bill Barr ក៏ត្រូវបានចាក់ផ្សាយផងដែរ ដែលក្នុងនោះលោកបាននិយាយថា ការអះអាងរបស់លោក ត្រាំ ដែលថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ត្រូវបានគេលួចនោះ គឺ “គ្មានមូលដ្ឋានឡើយ”។

គួររម្លឹកឡើងវិញថា នៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាអ្នកគាំទ្រលោក ត្រាំ បានសម្រុកចូលវិមានសភា Capitol ក្នុងទីក្រុង Washington, D.C. ហើយបានរំខានដល់សម័យប្រជុំរួមរបស់សភា ក្នុងដំណើរការបញ្ជាក់លទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
ប៉ូលិសប្រហែល ១៤០ នាក់ត្រូវបានវាយដំក្នុងហេតុការណ៍នោះ។ អាជ្ញាធរក៏បានភ្ជាប់ការស្លាប់មនុស្ស ៥នាក់ទៅនឹងការធ្វើទុក្ខបុកម្នេញនោះផងដែរ។ មន្ត្រីបួននាក់ដែលឆ្លើយតបនឹងការវាយប្រហារនោះ ត្រូវបានរាយការណ៍ថា បានធ្វើអត្តឃាតក្នុងរយៈពេលប៉ុន្មានខែបន្ទាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


