ព័ត៌មានអន្ដរជាតិ
ពិភពលោក កំពុងឆ្ពោះទៅរក យុគសម័យថ្មីនៃអាវុធនុយក្លេអ៊ែរ (មានវីដេអូ)
ដោយសារតែភាពតានតឹងជាសកលកំពុងកើនឡើងខ្ពស់ចំពេលមានសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ចំនួនអាវុធនុយក្លេអ៊ែរនៅលើពិភពលោក នឹងកើនឡើងនាទសវត្សរ៍ខាងមុខ បន្ទាប់ពីការធ្លាក់ចុះរយៈពេល៣៥ឆ្នាំ។ នេះបើតាមការអះអាងពីក្រុមអ្នកស្រាវជ្រាវ នៅថ្ងៃចន្ទទី១៣ខែមិថុនា។

មហាអំណាចនុយក្លេអ៊ែរចំនួន៩ រួមមាន អង់គ្លេស ចិន បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងរុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១២ ៧០៥គ្រាប់នៅដើមឆ្នាំ២០២២ តិចជាងដើមឆ្នាំ២០២១ចំនួន ៣៧៥គ្រាប់។ នេះបើយោងតាមការប៉ាន់ប្រមាណដោយ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុល (SIPRI)។
ចំនួននេះបានធ្លាក់ចុះពីកម្រិតខ្ពស់ ដែលមានជាង ៧០០០០គ្រាប់ ក្នុងឆ្នាំ ១៩៨៦ ដោយសារតែសហរដ្ឋអាមេរិក និងរុស្ស៊ីបានកាត់បន្ថយបន្តិចម្តងៗ នូវឃ្លាំងអាវុធដ៏ធំរបស់ពួកគេ ដែលបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមត្រជាក់។
ប៉ុន្តែយុគសម័យនៃការរំសាយអាវុធ ហាក់ដូចជានឹងឈានមកដល់ទីបញ្ចប់ ហើយហានិភ័យជម្លោះនុយក្លេអ៊ែរពេលនេះ គឺស្ថិតនៅចំណុចខ្ពស់បំផុត ក្នុងសម័យកាលក្រោយសង្គ្រាមត្រជាក់។

Matt Korda សហអ្នកនិពន្ធម្នាក់នៃរបាយការណ៍នេះបានប្រាប់ AFP ថា “ក្នុងពេលឆាប់ៗនេះ យើងនឹងទៅដល់ចំណុចដែល ចំនួនអាវុធនុយក្លេអ៊ែរជាសកលនៅក្នុងពិភពលោក អាចចាប់ផ្តើមកើនឡើងជាលើកដំបូងចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក។ នោះគឺពិតជាគ្រោះថ្នាក់ណាស់”។
SIPRI និយាយថា បន្ទាប់ពីការថយចុះតិចតួច ដែលគេឃើញកាលពីឆ្នាំមុន ឃ្លាំងអាវុធនុយក្លេអ៊ែរត្រូវបានគេរំពឹងថានឹងកើនឡើងវិញក្នុងទសវត្សរ៍ខាងមុខ។ ទន្ទឹមនេះ ប្រទេសមួយចំនួន រួមទាំងចិន និងអង់គ្លេស កំពុងធ្វើទំនើបកម្មជាផ្លូវការ ឬក្រៅផ្លូវការ ឬបង្កើនឃ្លាំងអាវុធរបស់ពួកគេ។
រឿងមួយផ្សេងទៀត កម្មវិធីនុយក្លេអែរនិងការអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនជាងសំឡេងកាន់តែជឿនលឿនរបស់អ៊ីរ៉ង់ ក៏បានបង្កឲ្យមានការព្រួយបារម្ភផងដែរ។

SIPRI បានកត់សម្គាល់ថា ការធ្លាក់ចុះនៃចំនួនសព្វាវុធទាំងមូល គឺដោយសារតែសហរដ្ឋអាមេរិក និងរុស្ស៊ី រុះរើក្បាលគ្រាប់ចាស់ៗ តែចំនួនអាវុធប្រតិបត្តិការ នៅតែមាន។
គួរបញ្ជាក់ថា គ្រាន់តែទីក្រុងមូស្គូ និងវ៉ាស៊ីនតោន បានរួមចំណែក៩០%ទៅហើយ នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពិភពលោក។
យោងតាមវិទ្យាស្ថាន ប្រទេសរុស្ស៊ីនៅតែជាមហាអំណាចនុយក្លេអ៊ែរធំបំផុត ជាមួយនឹងក្បាលគ្រាប់ចំនួន ៥៩៧៧ នៅដើមឆ្នាំ២០២២ ពោលគឺធ្លាក់ចុះចំនួន២៨០គ្រាប់ បើធៀបនឹងឆ្នាំមុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អង្គការលើកលែងទោសរកឃើញថា រុស្ស៊ី ប្រើគ្រាប់បែកហាមឃាត់ សម្លាប់ជនស៊ីលរាប់រយនាក់នៅ Kharkiv

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ