Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ៖ មិនមែនត្រឹម អ៊ុយក្រែន ទេ ប្រទេសអឺរ៉ុបផ្សេងទៀត ក៏នឹងរងអរិភាពពី រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថា មិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតក៏នឹងមានសកម្មភាពអរិភាពកាន់តែខ្លាំងពីរុស្ស៊ីដូចគ្នា ។

ក្នុង​វីដេអូ​អនឡាញ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ លោក Zelenskyy បាន​និយាយ​ថា “ថ្ងៃ​ចន្ទនេះ​ជា​សប្តាហ៍​ប្រវត្តិសាស្ត្រ​ដ៏​ពិត​ប្រាកដ​នឹង​ចាប់​ផ្តើម ។ រយៈពេលមួយ​សប្តាហ៍​ហើយដែល​យើង​នឹង​ស្តាប់​ចម្លើយ​ពី​សហភាព​អឺរ៉ុប​ស្តីពីឋានៈ​បេក្ខភាព​សម្រាប់​អ៊ុយក្រែន” ។

កាលពីថ្ងៃសុក្រ ក្រុមប្រតិបត្តិអាវុធរបស់សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ឲ្យអ៊ុយក្រែនក្លាយជាបេក្ខជនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប ហើយមេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ក៏គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ក្នុង​សប្តាហ៍​នេះផងដែរ ។

ទន្ទឹមនោះវាក៏កើតឡើង ស្របពេលដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តក្នុងតំបន់ Donbas ហើយលោក Zelensky ក៏បាននិយាយអំពីស្ថានភាពនេះផងដែរថា “រុស្ស៊ីកំពុងប្រមូលផ្តុំកងកម្លាំងនៅក្នុងទីក្រុងគោលដៅ Kharkiv និងនៅក្នុងតំបន់ Zaporizhzhia” ។

ជាចុងក្រោយលោកប្រធានាធិបតីបញ្ជាក់ថា “កងទ័ពរុស្ស៊ីក៏បានប្រើប្រាស់កាំភ្លើងធំច្រើនបំផុតនៅទីនោះផងដែរ ។ ពួកគេបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈរបស់យើងម្តងទៀត ព្រោះពួកគេចង់ធ្វើឲ្យស្ថានភាពប្រេងឥន្ធនៈនៅក្នុងតំបន់កាន់តែអាក្រក់ទៅៗ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំងបញ្ជាការ អ៊ុយក្រែន ស្លាប់ឧត្តមសេនីយ៍ និងទាហានជាង ៥០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម