ព័ត៌មានអន្ដរជាតិ
ទោះកូវីដផ្ទុះខ្លាំង ពលករចំណាកស្រុកនៅតែលួចចូលប្រទេស ថៃ កងទ័ពទប់មិនឈ្នះ
កងទ័ពថៃបានសារភាពកាលពីថ្ងៃចន្ទម្សិលមិញនេះថា ពួកគេមិនអាចបិទព្រំដែនទាំងស្រុងពីជនចំណាកស្រុកខុសច្បាប់បានទេសូម្បីតែក្រសួងសុខាភិបាលបានបញ្ជាក់ថា ការឆ្លងមេរោគចុងក្រោយបង្អស់នៅឯទីផ្សារបង្គាមួយក្នុងខេត្ត សាមុត សាខន មានទំនាក់ទំនងជាមួយពលករចំណាកស្រុកក៏ដោយ។

នាយរងសេនាធិការនិងជាអ្នកនាំពាក្យកងទ័ពលោកឧត្តមសេនីយ៍ឯក Santipong Thammapiya បាននិយាយថា “ពលករចំណាកស្រុកខុសច្បាប់កំពុងឆ្លងដែនដោយប្រើប្រាស់បណ្តាញធម្មជាតិបើទោះបីជាយើងបានដាក់ពង្រាយកងទាហានទៅការពារព្រំដែនប្រវែង៥,៥២៦គីឡូម៉ែត្ររបស់យើងក៏ដោយ”។
លោកបានទទួលស្គាល់ថា ពលករចំណាកស្រុកខុសច្បាប់នៅតែលួចចូលប្រទេសថៃពីប្រទេសមីយ៉ាន់ម៉ាជាពិសេសនៅតាមទីតាំងតូចៗក្នុងខេត្ត Tak, Chiang Rai និង Kanchanaburi។ លោកបាននិយាយថា កងទ័ពនឹងដាក់ធនធានបន្ថែមទៀតរួមទាំងដ្រូន កងអង្គភាពល្បាតចល័តនិងរបងលួសបន្លាផងដែរដើម្បីការពារតំបន់ដែលមានហានិភ័យខ្ពស់។

លោកឧត្តមសេនីយ៍ឯក Santipong បន្តថា កងទ័ពបានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាចំនួន២៧៩នាក់នៅតាមច្រកដែលងាយរងគ្រោះក្នុងខេត្តទាំងបីហើយបានបញ្ជូនពួកគេទៅវិញ។
បន្ថែមលើនេះទៀត ទាហានចំនួន២០០នាក់ត្រូវបានបញ្ជូនទៅខេត្ត សាមុត សាខន ដែលជាចំណុចផ្ទុះនៃជំងឺកូវីដ១៩ចុងក្រោយដើម្បីជំរុញការត្រួតពិនិត្យនិងជួយអាជ្ញាធរមូលដ្ឋាន។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Vichan Pawun នាយកវិទ្យាស្ថានគ្រប់គ្រងជំងឺក្រុងបាននិយាយថា ពលករចំណាកស្រុកនៅសាមុតសាខនអាចជាមូលហេតុនៃការឆ្លងថ្មីបំផុតក្នុងផ្សារបង្គានៅស្រុក Muang។
លោកវេជ្ជបណ្ឌិត Vichan អះអាងថា ផ្អែកលើការធ្វើតេស្តបានរកឃើញថា ៩០ភាគរយនៃអ្នកឆ្លងគឺជាកម្មករចំណាកស្រុកមីយ៉ាន់ម៉ាដែលរស់នៅក្នុងតំបន់នោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ចូលរួមជាមួយក្រុមហ៊ុនអង់គ្លេស ផលិតវ៉ាក់សាំងកូវីដសម្រាប់តំបន់ អាស៊ីអាគ្នេយ៍
ចុចអាន៖ ថៃ ហាមពលករចំណាកស្រុកចេញពីកន្លែងមានហានិភ័យខ្ពស់ អ្នកល្មើសត្រូវមានទោស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


