ព័ត៌មានអន្ដរជាតិ
រុស្ស៊ី លែងទុកចិត្តលោកខាងលិចទៀតហើយ ជាពិសេស អាមេរិក
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា វិបត្តិអ៊ុយក្រែននឹងក្លាយជាជម្លោះយូរអង្វែង ហើយរុស្ស៊ីនឹងលែងទុកចិត្តលោកខាងលិចទៀតហើយ ជាពិសេសសហរដ្ឋអាមេរិក ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC ដែលចាក់ផ្សាយកាលពីថ្ងៃចន្ទ និងត្រូវបានសួរថាតើជម្លោះអ៊ុយក្រែនពិតជានឹងអូសបន្លាយពេលយូរអង្វែងមែនទេ លោក Peskov បាននិយាយថា “បាទ វានឹងជាវិបត្តិយូរអង្វែង ហើយយើងនឹងមិនជឿទុកចិត្តលើលោកខាងលិចទៀតទេ” ។
ទាក់ទងនឹងបញ្ហានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិកលោក Anatoly Antonov ធ្លាប់បាននិយាយថា កិច្ចសន្ទនារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានឈានដល់ការជាប់គាំង ហើយទំនាក់ទំនងទ្វេភាគីដែលធ្លាប់មានយ៉ាងជ្រៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បច្ចុប្បន្នបានឈានដល់ចំណុចសូន្យ ។
លោក Antonov ក៏ធ្លាប់បានកត់សម្គាល់ដែរថា ការសន្ទនានយោបាយរវាងប្រជាជាតិទាំងពីរបានឈានដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក ហើយការជឿទុកចិត្តនោះត្រូវបានបំផ្លាញ ។ លោកជឿជាក់ថា នៅពេលនេះ កិច្ចសហប្រតិបត្តិការកំពុងត្រូវបានបំផ្លាញ សូម្បីតែលើបញ្ហាមួយចំនួនដែលជាផលប្រយោជន៍ទៅវិញទៅមកក៏ដោយ ។
ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក រុស្ស៊ីបាននិងកំពុងធ្វើប្រតិបត្តិការយោធាពិសេសមួយដើម្បីកម្ទេច និងកម្ចាត់តំបន់គ្មានយោធាអ៊ុយក្រែន ខណៈប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា គោលដៅនៃប្រតិបត្តិការនេះគឺ “ការការពារមនុស្សដែលត្រូវបានទទួលរងនូវការរំលោភបំពាន និងការប្រល័យពូជសាសន៍ដោយទីក្រុងកៀវអស់រយៈពេល ៨ ឆ្នាំកន្លងមកនេះ ក៏ដូចជាការរំដោះតំបន់ Donbass ទាំងស្រុងផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មកដឹងចំនួនទាហានស៊ីឈ្នួលស្លាប់ និងកំពុងប្រយុទ្ធឲ្យ អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


