ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនទាហានស៊ីឈ្នួលស្លាប់ និងកំពុងប្រយុទ្ធឲ្យ អ៊ុយក្រែន
យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ទាហានស៊ីឈ្នួលចំនួន ៦,៩៥៦ នាក់បានមកដល់ប្រទេសអ៊ុយក្រែន និង ១,៩៥៦ នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា ខណៈ ១,៧៧៩ បានចាកចេញពីអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។

ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូថា គិតត្រឹមថ្ងៃអាទិត្យ យុទ្ធជនយ៉ាងតិច ៣,២២១ នាក់ កំពុងប្រយុទ្ធគ្នាខាងភាគីអ៊ុយក្រែន ។
លោក Konashenkov បញ្ជាក់ថា “ប៉ូឡូញមានចំនួនទាហានស៊ីឈ្នួលច្រើនជាងគេក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ។ យុទ្ធជនប៉ូឡូញចំនួន ១,៨៣១ នាក់បានមកដល់ប្រទេសអ៊ុយក្រែន ហើយ ៣៧៨ នាក់ក្នុងចំណោមពួកគេបានបាត់បង់ជីវិត ខណៈ ២៧២ នាក់បានត្រឡប់ទៅផ្ទះវិញ ។

ចំណែកប្រទេសកាណាដាគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃទាហានស៊ីឈ្នួលទី ២ មកពីទ្វីបអាមេរិក ខណៈដែលពលរដ្ឋរបស់ខ្លួនចំនួន ៦០១ នាក់បានចូលអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក ហើយ ១៦២ នាក់បានស្លាប់ និង ១៦៩ នាក់បានចាកចេញពីប្រទេសអ៊ុយក្រែន ។ រីឯសហរដ្ឋអាមេរិកគឺជាប្រទេសទី ៣ មានទាហានស៊ីឈ្នួលនៅអ៊ុយក្រែនចំនួន ៥៣០ ខណៈ ២១៤ នាក់បានស្លាប់ និង ២២៧ បានចាកចេញពីអ៊ុយក្រែន ។
ដោយឡែករូម៉ានីគឺជាប្រទេសទី ៤ មានទាហានស៊ីឈ្នួលចូលរួមជាមួយកងទ័ពអ៊ុយក្រែនចំនួន ៥០៤ នាក់ហើយ ១០២ នាក់បានស្លាប់ និង ៩៨ នាក់បានចាកចេញពីអ៊ុយក្រែន ។ បន្ទាប់មកគឺចក្រភពអង់គ្លេសមានទាហានស៊ីឈ្នួលចំនួន ៤២២ នាក់បានមកដល់អ៊ុយក្រែន ដោយ ១០១ នាក់បានស្លាប់ និង ៩៥ នាក់បានចាកចេញពីអ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ ទាហានស៊ីឈ្នួលមកពីមជ្ឈឹមបូព៌ា និងតំបន់ Caucasus នៃទ្វីបអាស៊ីជាង ៥០០ នាក់ក៏បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ហើយក្នុងនោះ ២០០ នាក់បានស្លាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ុយក្រែន ប្រាប់ទំហំទឹកប្រាក់ត្រូវការប្រចាំខែដើម្បីស្ដារប្រទេសឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


