Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​​កំពូល​​​និយាយ​​ថា​​​ ពល​រដ្ឋ​​អាមេរិក​​មាន​សិទ្ធិ​​កាន់​​កាំភ្លើង​​ទី​សាធារណៈ

បានផុស

នៅ

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ​បាន​សម្រេច​ថា ពលរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ជា​មូលដ្ឋាន​ដើម្បី​កាន់​អាវុធ​នៅ​ទី​សាធារណៈ​ដែល​បាន​ក្លាយ​ជា​ការ​សម្រេច​ចិត្ត​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​ស្រប​ពេល​​រដ្ឋ និង​ទីក្រុងទូទាំង​​ប្រទេស​កំពុង​​ប្រឈម​នឹង​ហិង្សា​ដោយ​អាវុធ។

ការ​សម្រេច​ដោយ​សំឡេង​៦​ទល់​៣​​ប្រឆាំង​នឹង​ច្បាប់​របស់​ទី​ក្រុង​ញូវយ៉ក​ដែល​មាន​អាយុ​​កាល​ជាង​មួយ​សតវត្សរ៍​ដែល​តម្រូវ​ឲ្យ​បុគ្គល​ម្នាក់​ៗ​បង្ហាញ​ថា ពួក​គេ​មាន​សិទ្ធិ​ការពារ​ខ្លួន​ស្រប​ច្បាប់​ត្រូវ​​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​​កាន់​កាំភ្លើង​ខ្លី​លាក់​ទុក​ក្នុង​ខ្លួន​នៅ​ពេល​ពួក​គេ​ចេញ​ក្រៅ​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​ចំនួន​៦​ផ្សេង​ទៀត រាប់​ទាំង​ កាលីហ្វញ៉ា និង​វ៉ាស៊ីនតោន ដែល​ជា​រដ្ឋធានី​របស់​ជាតិ មាន​ច្បាប់​ស្រដៀង​គ្នា​នេះ​ដែរ​ ហើយ​ការ​សម្រេច​នេះ​នឹង​រារាំង​ដល់​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​​រឹត​បន្តឹង​​ប្រជា​ជន​ពី​ការ​កាន់​អាវុធ​នៅ​ទី​សាធារណៈ។

អ្នក​ប្រជា​ធិបតេយ្យ លោកប្រធានាធិបតី ចូ បៃដិន បាន​ថ្កោល​ទោស​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ដោយ​និយាយថា ៖«វា​ផ្ទុយ​ទៅ​នឹង​​សុភវិនិច្ឆ័យ និង​រដ្ឋធម្មនុញ្ញ ហើយ​អាច​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​អាក្រក់​ដល់​យើង​ទាំង​អស់​គ្នា»។​​

លោក បៃដិន មាន​ប្រសាសន៍​ថា ៖«យើង​ត្រូវ​តែ​​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​នេះ ដើម្បី​ការពារ​ពលរដ្ឋ​អាមេរិក​របស់​យើង។ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ពលរដ្ឋ​អាមេរិក​ទូទាំង​ប្រទេស​​​ឲ្យ​​ធ្វើ​ការ​បញ្ចេញ​សំឡេង​​​​ដើម្បី​សុវត្ថិភាព​កាំភ្លើង»។

ទោះ​បី​ជា​ការ​អំពាវ​នាវ​កំពុង​កើន​ឡើង​ឲ្យ​មាន​​ការ​​ដាក់​កម្រិត​​លើ​ការ​កាន់​កាប់​អាវុធ​​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ដ៏​រន្ធត់​ពីរ​លើក​កាល​ពី​ខែ​ឧសភា ក៏​តុលាការ​​​បាន​និយាយ​ថា រដ្ឋធម្មនុញ្ញ​អាមេរិក​ធានា​សិទ្ធិ​ផ្ទាល់​ខ្លួន និង​ការ​កាន់​អាវុធ។

ការ​សម្រេច​​នេះ​គឺ​ជាលើក​​ដំបូង​​ដោយ​​តុលាការ​ក្នុង​ករណី​វិសោធនកម្ម​ធំ​ទី​២​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ នៅ​ពេល​តុលាការ​បាន​សម្រេច​ថា ពលរដ្ឋ​អាមេរិក​មាន​សិទ្ធិ​កាន់​កាំភ្លើង​នៅ​ផ្ទះ​ដើម្បី​ការពារ​ខ្លួន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៧ នាទី មុន

Britney Spears​ ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង

ព័ត៌មានជាតិ៥៧ នាទី មុន

កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង

ព័ត៌មានជាតិ៥៨ នាទី មុន

តើសម្ដេច នរោត្តម ច័ក្រពង្ស់ ដែលទើបដំឡើងព្រះឋានៈជាសម្ដេចក្រុមព្រះ មានព្រះជីវប្រវត្តិយ៉ាងណា?

ព័ត៌មានជាតិ១ ម៉ោង មុន

មក​ដឹង​យុទ្ធសាស្រ្ត​ការងារ​អាទិភាព​ក្រសួង​ចំនួន ៣ នៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ

សន្តិសុខសង្គម១ ម៉ោង មុន

ខណ្ឌច្បារអំពៅ ដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ជាលទ្ធផលពុំមានបទល្មើស

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម