ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ត្រូវការពេលមួយទសវត្សរ៍ដើម្បីបោសសម្អាតមីន និងគ្រឿងផ្ទុះ ក្នុងប្រទេស
មន្ត្រីសេវាសង្គ្រោះបន្ទាន់បាននិយាយថា អ៊ុយក្រែននឹងត្រូវការយ៉ាងហោចណាស់មួយទសវត្សរ៍ដើម្បីបោសសម្អាតមីន និងគ្រឿងផ្ទុះទាំងអស់ចេញពីដីរបស់ខ្លួន នៅពេលដែលសង្គ្រាមជាមួយរុស្ស៊ីបានបញ្ចប់ ។

មន្ត្រីបាននិយាយថា អ៊ុយក្រែនបានគ្រប់គ្រងការបោសម្អាតផ្ទៃដីទំហំ ៦២០ គីឡូម៉ែត្រការ៉េដែលពោរពេញទៅដោយគ្រឿងផ្ទុះរាប់ពាន់គ្រាប់ រួមទាំងគ្រាប់បែកចំនួន ២,០០០ គ្រាប់ដែលបានទម្លាក់ពីលើអាកាស ប៉ុន្តែផ្ទៃដីជិត ៣០០,០០០ គីឡូម៉ែត្រការ៉េនៅតែត្រូវបានគេមើលឃើញថាផ្ទុះទៅដោយគ្រឿងផ្ទុះ ។
លោក Oleksandr Khorunzhiy អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនបាននិយាយថា “យើងនឹងចំណាយពេលរហូតដល់ ១០ ឆ្នាំ ដើម្បីធ្វើការបោសសម្អាតមីន ដោយសារយើងមិនដឹងថានឹងមានអ្វីកើតឡើងទៀតនៅលើទឹកដីរបស់យើង ខណៈការប្រយុទ្ធយ៉ាងសកម្មកំពុងបន្តនៅពេលនេះ” ។

ជាចុងក្រោយមន្ត្រីរូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងសាកស្រមៃមើលថាតើរហូតមកដល់ពេលនេះគ្រាប់បែក ក៏ដូចជាគ្រឿងផ្ទុះចំនួនប៉ុន្មានហើយដែលសត្រូវបានទម្លាក់មកលើទឹកដីរបស់យើង ។ វាមិនតិចនោះក្នុងទេរយៈពេល ៤ ខែកន្លងមកនេះ” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេល ៤ ខែមកហើយ ចាប់តាំងពីផ្ទុះការវាយលុយកនៅថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អឺរ៉ុប និងណាតូកំពុងប្រមូលផ្ដុំប្រទេសសម្ព័ន្ធមិត្តធ្វើសង្គ្រាមជាមួយ រុស្ស៊ី
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


