Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ចោទអាមេរិក ថា កំពុងបង្កើត ណាតូអាស៊ី (មានវីដេអូ)

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបង្កើតសម្ព័ន្ធមិត្តយោធា ដូចជាអង្គការណាតូ នៅក្នុងតំបន់អាស៊ី ហើយនិយាយថា គោលបំណងឥតងាករេរបស់សហរដ្ឋអាមេរិក ក្នុងការបណ្តេញរដ្ឋាភិបាលកូរ៉េខាងជើង បានបង្ខំឲ្យប្រទេសនេះ អភិវឌ្ឍការការពារកាន់តែខ្លាំង។

ការរិះគន់របស់កូរ៉េខាងជើង បានកើតឡើងចំពេលមានការព្រួយបារម្ភថា ខ្លួនអាចនឹងរៀបចំការធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំ និងកើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងការពង្រាយអាវុធអាមេរិកបន្ថែមទៀត ប្រសិនបើចាត់ទុកថាចាំបាច់ដើម្បីរារាំងកូរ៉េខាងជើង។

ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យទី២៦ខែមិថុនាថា “ខណៈពេលកំពុងធ្វើសមយុទ្ធយោធារួមគ្នាជាមួយជប៉ុន និងកូរ៉េខាងត្បូងដោយឥតលាក់លៀម, សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពយ៉ាងពេញលេញ ដើម្បីបង្កើតអង្គការណាតូតាមបែបអាស៊ី”។

កូរ៉េខាងជើងនិយាយបែបនេះ ដោយសំដៅទៅលើសមយុទ្ធយោធានាពេលថ្មីៗ ដែលធ្វើឡើងដោយកងកម្លាំងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ សហរដ្ឋអាមេរិកក៏បានធ្វើសមយុទ្ធជាមួយកងកម្លាំងកូរ៉េខាងត្បូង ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះអាមេរិកជាលើកដំបូងក្នុងរយៈពេលជាង៤ឆ្នាំ ផងដែរ។

ប្រទេសកូរ៉េខាងជើង ដែលធ្វើការសាកល្បងមីស៊ីលជាទៀងទាត់ក្នុងឆ្នាំនេះ បានអះអាងម្តងហើយម្តងទៀតថា សមយុទ្ធបែបនេះគឺជាការត្រៀមលក្ខណៈសម្រាប់សង្រ្គាមក្នុងគោលបំណងផ្តួលរំលំខ្លួន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ JP

ចុចអាន៖ ព្រមានមិនឲ្យបាញ់មីស៊ីល ពេលនេះ កូរ៉េខាងជើង ប្តូរមកបាញ់កាំភ្លើងធំម្តង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម