Connect with us

ព័ត៌មានអន្ដរជាតិ

ព្រមានមិនឲ្យបាញ់មីស៊ីល ពេលនេះ កូរ៉េខាងជើង ប្តូរមកបាញ់កាំភ្លើងធំម្តង (មានវីដេអូ)

បានផុស

នៅ

យោធាកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់នៅចន្លោះម៉ោង ៨:០៧ ព្រឹកដល់ម៉ោង ១១:០៣ នាទីព្រឹកថ្ងៃអាទិត្យទី ១២ខែមិថុនា។

នេះជាការបង្ហាញសាច់ដុំយោធាមួយផ្សេងទៀត ពោលគឺកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំគីម ជុងអ៊ុន ប្តេជ្ញា ពង្រឹងអំណាចយោធារបស់ប្រទេសកូរ៉េខាងជើង។

អគ្គសេនាធិការចម្រុះ មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ប៉ុន្តែបានលើកឡើងថា ខ្លួនសម្រេចចិត្ត ចេញសេចក្តីថ្លែងការណ៍មួយនៅពេលល្ងាច ដោយសារតែការបាញ់នេះជាលក្ខណៈដូចទម្លាប់ ជាមួយនឹងរយៈចម្ងាយខ្លី និងរយៈកម្ពស់ទាប។

ការបាញ់កាំភ្លើងធំ បានកើតឡើងខណៈលោក គីម កាលពីថ្ងៃសៅរ៍ បានបង្ហាញនូវគោលដៅដើម្បីបង្កើនថាមពលយោធារបស់ប្រទេស និងការស្រាវជ្រាវការពារជាតិ ដើម្បីការពារសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើង។

ហើយការបាញ់នេះក៏កើតឡើងផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក បាន​ព្រមាន​​ឆ្លើយតបម៉ឺងម៉ាត់ ប្រសិនបើ​កូរ៉េ​ខាងជើង ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី០៧ខែមិថុនា បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Cho Hyun-dong ក្នុងទីក្រុង សេអ៊ូល ថា “ការសាកល្បងនុយក្លេអ៊ែរណាមួយ នឹងបំពានទាំងស្រុងលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយនឹងមានការឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់ ចំពោះការសាកល្បងបែបនេះ”។

លោកស្រី Sherman បន្ថែមថា “ពិភពលោកទាំងមូល នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់។ យើង​បាន​ត្រៀម​ខ្លួនរួច​ហើយ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក ​ព្រមាន​​ឆ្លើយតបម៉ឺងម៉ាត់ ប្រសិនបើ​កូរ៉េ​ខាងជើង ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៤៧ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម