ព័ត៌មានអន្ដរជាតិ
នាវាមុជទឹកបំពាក់មីស៊ីលឆ្លងទ្វីបមួយគ្រឿងទៀតរបស់ រុស្ស៊ី ចេញដំណើរ លើផ្លូវទឹកលើកដំបូង (មានវីដេអូ)
ប្រភពឧស្សាហកម្មមួយបានប្រាប់សារព័ត៌មាន TASS ថា នាវាមុជទឹកទីពីររបស់រុស្ស៊ីបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប 885M មានឈ្មោះថា Krasnoyarsk ដែលបច្ចុប្បន្នកំពុងសាងសង់នៅឯការដ្ឋានផលិតកប៉ាល់ធំជាងគេរបស់ប្រទេសក្នុងទីក្រុង Severodvinsk បានចេញដំណើរក្នុងផ្លូវសមុទ្រជាលើកដំបូងកាលពីថ្ងៃអាទិត្យ ។

ប្រភពបាននិយាយថា “នៅថ្ងៃទី ២៦ ខែមិថុនា នាវា Krasnoyarsk ដែលបំពាក់ជាមួយនឹងឧបករណ៍ទំនើបៗបានចាកចេញពីការដ្ឋានផលិតកប៉ាល់ Sevmash សម្រាប់ការសាកល្បងផ្លូវទឹកលើកដំបូងនៅសមុទ្រ ស” ។
ប្រភពបានប្រាប់សារព័ត៌មាន TASS ទៀតថា បន្ទាប់ពីនោះ នាវា Krasnoyarsk ក៏នឹងឆ្លងកាត់ការសាកល្បងអាវុធទាំងអស់របស់វាដើម្បីធ្វើការវាយតម្លៃក្នុងការអនុវត្តនេះផងដែរ ។

គួរបញ្ជាក់ថា នាវា Krasnoyarsk គឺជានាវាមុជទឹកទី ២ និងជាការសាងសង់លើកទី ៣ របស់គម្រោងកាំជ្រួចមីស៊ីលឆ្លងទ្វីប 885M (Yasen-M) ដែលត្រូវបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០១៤ ខណៈនាវាមុជទឹកនេះក៏ត្រូវបានដាក់ឲ្យដំណើរការលើផ្លូវកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ ផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អ្នកចង់ចុះឈ្មោះចូលប្រយុទ្ធឲ្យ រុស្ស៊ី នៅ អ៊ុយក្រែន ត្រូវធ្វើតាមលក្ខខណ្ឌ ៣ យ៉ាងនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


