Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ វៀតណាម ៤០០ នាក់ចាញ់បោកមកធ្វើការខុសច្បាប់នៅ កម្ពុជា ត្រូវជួយសង្គ្រោះត្រឡប់ទៅវិញ

បានផុស

នៅ

អាជ្ញាធរ​វៀតណាម និង​កម្ពុជា បាន​សហការ​គ្នា​បញ្ជូន​ពលរដ្ឋ​វៀតណាម ៤០០​ នាក់ដែល​ត្រូវ​បាន​បោក​បញ្ឆោត​លក់​មក​កម្ពុជាត្រឡប់ទៅស្រុកកំណើតវិញ ខណៈមកទល់ពេលនេះអាជ្ញាធរទាំងពីរក៏បានធ្វើការរួមគ្នាដើម្បីផ្ទៀងផ្ទាត់ករណីដែលជនជាតិវៀតណាមត្រូវបានក្រុមជួញដូរមនុស្សនាំមកកម្ពុជាផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានប្រាប់សារព័ត៌មានកាលពីថ្ងៃអាទិត្យថា បន្ទាប់ពីមានកិច្ចសហការគ្នានេះ ជនជាតិវៀតណាមជិត ៤០០ នាក់ត្រូវបានជួយសង្គ្រោះ និងនាំយកមកកាន់ប្រទេសកំណើតវិញ ។

មួយរយៈចុងក្រោយនេះមានជនជាតិវៀតណាមជាច្រើនត្រូវបានបោកបញ្ឆោតឲ្យមកធ្វើការនៅកម្ពុជា ហើយក្នុងករណីភាគច្រើននៃការជួញដូរទាំងនោះបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook រួមជាមួយកម្មវិធីផ្ញើសារ និងហៅទូរសព្ទរបស់វៀតណាមឈ្មោះ Zalo ដោយផ្តោតលើមនុស្សគ្រប់អាយុធ្វើការ ប៉ុន្តែមិនមានការងារច្បាស់លាស់ ដោយបានសន្យាថានឹងមានការងារធ្វើបានប្រាក់ខែរហូតដល់ខ្ទង់រាប់ពាន់ដុល្លារ ។

ជាធម្មតា ជនរងគ្រោះត្រូវបានរត់ពន្ធចូលមកកម្ពុជាជាលក្ខណៈក្រៅផ្លូវការ ហើយត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនបរទេស ហើយម្ចាស់ក្រុមហ៊ុនបានស្នើបុគ្គលិកវៀតណាមរបស់ពួកគេឲ្យបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗដែលក្លែងបន្លំជាគេហទំព័រពាណិជ្ជកម្ម ឬវេទិកាវិនិយោគហិរញ្ញវត្ថុដើម្បីប្លន់អតិថិជនដោយគ្មានការសង្ស័យ ។

ទន្ទឹមនោះ បើមានកម្មករ​វៀតណាមណាម្នាក់មិនព្រមធ្វើតាម ពួកគេ​នឹងរងការ​វាយដុំ ក៏ដូចជាបង្អត់​អាហារជាដើម ខណៈក្នុង​ករណី​ផ្សេង​ទៀត អ្នក​រត់​ពន្ធ​មក​កម្ពុជា​រួម​មាន​ស្ត្រី​វ័យ​ក្មេង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ជា​ស្ត្រី​ពេស្យាចារ ។

ស្របពេលជាមួយគ្នានេះ ជនរងគ្រោះបានប្រាប់ប៉ូលិសថា អ្នកណាដែលចង់ត្រឡប់ទៅប្រទេសវៀតណាមវិញត្រូវតែទាក់ទងក្រុមគ្រួសាររបស់ពួកគេជាមុនសិន ហើយបង់ប្រាក់ធានាក្នុងចន្លោះប្រហែល ៨០ ទៅ ១០០ លានដុង (៣,៤៤៦ ដុល្លារ) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ ប្រុងប្រយ័ត្ន! ប្រទេសជាប់ កម្ពុជា រកឃើញ អូមីក្រុង ពូជថ្មីដែលល្បីឆ្លងកាន់ តែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម