Connect with us

ព័ត៌មានអន្ដរជាតិ

ប្លែក! អភិបាលក្រុង ម៉ិកស៊ិក រៀបការជាមួយកូនក្រមុំជាសត្វក្រពើ ព្រោះជឿថាមានសំណាង

បានផុស

នៅ

អភិបាលក្រុង San Pedro Vamelula នៃប្រទេសម៉ិកស៊ិក លោក​ Victor Hugo Sosa បានរៀបការជាមួយសត្វ​ក្រពើ​ Alligator ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ដោយ​ជឿថា​ នាំ​មក​នូវ​ភាព​ចម្រុងចម្រើន​ និងសំណាងដល់​សហគមន៍​របស់​គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ដ៏​អធិកអធម​នេះ​ គេ​ឃើញ​​ក្រពើ​អាយុ ៧ឆ្នាំ​ ​ស្លៀក​​​ឈុត​កូន​ក្រមុំ​ពណ៌​ស ហើយ​លោក Sosa ដែល​ជា​កូន​កំលោះ​បាន​ចាប់​ថើប និង​រាំ​ជាមួយ​កូន​ក្រមុំ​សត្វ​ល្មូន​នេះ​ផង​ដែរ។

យ៉ាងណាមិញ​​​ បើ​តាម​យោង​ជំនឿ​អ្នកស្រុក​នៅ​តំបន់​មួយ​នេះ​​ជឿ​ថា Alligator គឺជា​អាទិទេព​តំណាង​ឲ្យ​មាតា​ធម្មជាតិ ហើយ​ពិធី​នេះ​មាន​ន័យ​ថា​ ជា​និមិត្ត​រូប​ថា​មនុស្ស​និង​ព្រះ​ មាន​ទំនាក់​ទំនង​គ្នា។

អភិបាល​ក្រុង​រូប​នេះ​ក៏​បាន​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​ «​យើង​សុំ​ធម្មជាតិ​ឲ្យ​មាន​ភ្លៀង​គ្រប់គ្រាន់ សម្រាប់​អាហារ​គ្រប់គ្រាន់ ដែល​យើង​មាន​ត្រី​នៅ​ក្នុង​ទន្លេ​»​។ មិន​ត្រឹម​តែ​ពិធី​មង្គលការ​ប៉ុណ្ណោះ​ទេ អ្នក​ភូមិ​ក៏​នាំ​កូន​ក្រមុំ​​ដើរ​ដង្ហែ​ជុំវិញ​ភូមិ ដោយ​មាន​ក្រុម​តន្ត្រី​លេង​យ៉ាង​សប្បាយ​រីករាយ​ថែម​ទៀត​ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖insider

ចុចអាន៖ជំនឿ,ចម្លែកៗហួសចិត្ត ៧ ដែលមនុស្សម្នាស្ទើរតែមិននឹកស្មានដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម