ព័ត៌មានអន្ដរជាតិ
បាតុកររកឃើញលុយសុទ្ធជិត ៥ ម៉ឺនដុល្លារលាក់ក្នុងផ្ទះប្រធានាធីបតី ស្រីលង្កា (មានវីដេអូ)
ចលនាតវ៉ា GotaGoGama បាននិយាយលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យថា ក្រុមអ្នកតវ៉ានៅទីក្រុងកូឡុំបូរបស់ប្រទេសស្រីលង្កាបានរកឃើញលុយជាង ១៧,៨ លានរូពី (៤៩,១០០ ដុល្លារ) លាក់នៅក្នុងលំនៅដ្ឋានរបស់លោកប្រធានាធិបតី Gotabaya Rajapaksa ដែលត្រូវបានបណ្តេញចេញពីតំណែង ហើយក៏បានប្រគល់ប្រាក់នេះទៅឲ្យប៉ូលីសតំបន់ Fort ផងដែរ ។

កាលពីថ្ងៃសៅរ៍ ទីក្រុងកូឡុំបូបានជួបប្រទះនូវរលកកុបកម្មថ្មី បន្ទាប់ពីប្រជាជនបានធ្វើការតវ៉ាពាក់ព័ន្ធនឹងស្ថានភាពរស់នៅកាន់តែយ៉ាប់យ៉ឺនរបស់ពួកគេ ដែលបណ្តាលមកពីការដួលរលំនៃសេដ្ឋកិច្ចរបស់ប្រទេស ហើយហ្វូងបាតុករទាំងនោះបានហែករនាំងជុំវិញវិមានប្រធានាធិបតី ឡើងលើរបង និងកាន់កាប់តំបន់នោះផងដែរ ។
យោងតាមកាសែត Adaderana របស់ស្រីលង្កាបានឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពបែបនេះ លោក Rajapaksa ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ ហើយយោងតាមសេចក្ដីរាយការណ៍ទាំងនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe និងលោកប្រធានាធិបតីរូបនេះនឹងលាលែងពីតំណែងនៅថ្ងៃទី ១៣ ខែកក្កដា ខាងមុខនេះ ។

បច្ចុប្បន្នស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចដែលត្រូវបានចាត់ទុកថាអាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨ ។ នៅពាក់កណ្តាលខែមេសា ស្រីលង្កាបានសងបំណុលបរទេសសម្រាប់រយៈពេលបណ្តោះអាសន្ន ដោយរង់ចាំការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃកាតព្វកិច្ចក្រោមកម្មវិធីកែតម្រូវសេដ្ឋកិច្ចដែលគាំទ្រដោយ IMF ។
ទន្ទឹមនោះវិបត្តិសេដ្ឋកិច្ចនេះ បណ្តាលមកពីគោលនយោបាយរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាព និងកង្វះការផ្លាស់ប្តូររូបិយប័ណ្ណបរទេសដែលបណ្តាលមកពីការដួលរលំលើវិស័យទេសចរណ៍ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដោយធ្វើឲ្យប្រទេសនេះមិនអាចទិញប្រេងឥន្ធនៈបានគ្រប់គ្រាន់ ប្រជាជនប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ក៏ដូចជាតម្រូវការជាមូលដ្ឋានផ្សេងៗដូចជា ប្រេងឥន្ធនៈ និងឧស្ម័នជាដើម ខណៈតំបន់ជាច្រើនក៏មានការផ្ដាច់ចរន្តអគ្គិសនីប្រើប្រាស់ផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ នាយករដ្ឋមន្រ្តី ស្រីលង្កា ព្រមចុះចេញពីតំណែង ខណៈសេដ្ឋកិច្ចកាន់តែ អាក្រក់ទៅៗ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១១ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ