ព័ត៌មានអន្ដរជាតិ
ស្រីលង្កា ដាក់ប្រទេសក្នុងភាពអាសន្នគ្មានពេលកំណត់
ប្រទេសស្រីលង្កាដែលកំពុងរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នគ្មានពេលកំណត់នៅថ្ងៃពុធនេះ ពោលប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីលោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស ។
លោក Dinouk Colombage អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បានប្រាប់សារព័ត៌មាន AFP ថា “ចាប់តាំងពីប្រធានាធិបតីចេញពីប្រទេស ស្ថានភាពអាសន្នត្រូវបានប្រកាសនៅទូទាំងស្រីលង្កា ដើម្បីដោះស្រាយស្ថានការណ៍ដែលកំពុងកើតមាននៅក្នុងប្រទេស” ។
ទន្ទឹមនោះប៉ូលិសក៏កំពុងដាក់បម្រាមគោចរមិនកំណត់នៅទូទាំងខេត្ត Western Province ដែលរួមមានទាំងរដ្ឋធានីកូឡុំបូផងដែរ ដើម្បីទប់ស្កាត់ការតវ៉ាដែលកំពុងកើនឡើង បន្ទាប់ពីលោក Rajapaksa បានហោះហើរទៅកាន់ប្រទេសម៉ាល់ឌីវតាមយន្តហោះយោធា ។
ស្របពេលជាមួយគ្នានេះ បាតុកររាប់ពាន់នាក់ក៏បានប្រមូលផ្តុំគ្នានៅការិយាល័យនាយករដ្ឋមន្ត្រី ខណៈប៉ូលិសត្រូវបង្ខំចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរារាំងពួកគេពីការវាយលុកបរិវេណនោះ ។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់ AFP ថា “មានការតវ៉ាជាបន្តបន្ទាប់នៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រីនៅទីក្រុងកូឡុំបូ ហើយយើងត្រូវការបម្រាមគោចរដើម្បីទប់ស្កាត់ស្ថានការណ៍បែបនេះ” ។
គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់បានអុកឡុកលំនៅដ្ឋានផ្លូវការរបស់លោក Rajapaksa កាលពីថ្ងៃសៅរ៍ ដោយបង្ខំឲ្យប្រធានាធិបតីរូបនេះរត់គេចខ្លួនទៅកាន់មូលដ្ឋានយោធាមួយកន្លែង ហើយក្រោយមកបានភៀសខ្លួនចេញពីប្រទេសតែម្ដង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


