ព័ត៌មានអន្ដរជាតិ
លោក Khamenei ប្រាប់ Putin ថា ទោះរុស្ស៊ី មិនធ្វើប្រតិបត្តិការនៅអ៊ុយក្រែន ក៏ ណាតូ បង្កសង្គ្រាមដែរ
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ប្រសិនបើលោក Putin មិនបានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនទេនោះ ទីបំផុត ណាតូ ដែលជា សត្វដ៏គ្រោះថ្នាក់ ក៏នឹងធ្វើវាដដែល។
បន្ទាប់ពីជួបជាមួយលោក Putin នៅក្នុងទីក្រុង តេហេរ៉ង់ កាលពីថ្ងៃអង្គារទី១៩ខែកក្កដា លោក Khamenei បាននិយាយថា “សង្គ្រាមគឺជាបញ្ហាដ៏ហិង្សា និងពិបាក ហើយសាធារណរដ្ឋឥស្លាម មិនសប្បាយចិត្តទេ ដែលជនស៊ីវិលជាប់ពាក់ព័ន្ធក្នុងរឿងនេះ។ ប៉ុន្តែទាក់ទងនឹងអ៊ុយក្រែន ប្រសិនបើអ្នកមិនបានផ្តួចផ្តើមគំនិតទេ ភាគីម្ខាងទៀតនឹងផ្តួចផ្តើម ហើយបង្កសង្រ្គាមដដែល”។
លោកបន្តថា លោកខាងលិចប្រឆាំងនឹង ភាពខ្លាំង និងឯករាជ្យរបស់រុស្ស៊ី។ ណាតូនឹងដឹងថា គ្មានព្រំដែនឡើយ ប្រសិនបើផ្លូវបើកចំហ ហើយប្រសិនបើ មិនត្រូវបានបញ្ឈប់នៅអ៊ុយក្រែនទេ ណាតូនឹងចាប់ផ្តើមសង្រ្គាមដូចគ្នាដោយប្រើ Crimea ជាលេស។
ស្របពេលជាមួយគ្នាដែរ លោក Putin បានហៅការបាត់បង់ជីវិតជនស៊ីវិលនៅក្នុងសង្រ្គាមថាជា “សោកនាដកម្មដ៏ធំ” ប៉ុន្តែបានស្តីបន្ទោសបស្ចិមប្រទេស ចំពោះការបង្កឲ្យមាន “ប្រតិកម្ម” របស់រុស្ស៊ី។
មេដឹកនាំទាំងពីរ ក៏ត្រូវបានគេរាយការណ៍ថា ពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី និងការដកប្រាក់ដុល្លារអាមេរិក ចេញពីពាណិជ្ជកម្មទ្វេភាគីបន្តិចម្តងៗផងដែរ។
លោក Putin ក៏បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នៅទីក្រុង តេហេរ៉ង់ កាលពីថ្ងៃអង្គារផងដែរ។ ជំនួបនេះ បានកើតឡើងភ្លាមៗមុនកិច្ចប្រជុំកំពូលត្រីភាគី ស្តីពីបញ្ហាស៊ីរីជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទី៥របស់លោក Putin ទៅទីក្រុងតេហេរ៉ង់ និងជាដំណើរទស្សនកិច្ចបរទេសលើកទីពីររបស់លោក ចាប់តាំងពីបានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនក្នុងខែកុម្ភៈមក។
លោក Putin បានធ្វើទស្សនកិច្ចរដ្ឋធានីអ៊ីរ៉ង់ជាលើកដំបូងក្នុងឆ្នាំ ២០០៧ ហើយក្រោយមកនៅឆ្នាំ ២០១៥, ២០១៧ និង ២០១៨៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិក ថា រុស្ស៊ី គ្រោងកាត់យក ទឹកដី អ៊ុយក្រែនបន្ថែមទៀត បញ្ចូលជាឧបសម្ព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


