ព័ត៌មានអន្ដរជាតិ
ថៃ ចាប់បាន មេខ្លោង ជួញដូរមនុស្សឆ្លងដែន មកធ្វើការក្នុងក្រុមជម្រិតទារប្រាក់តាមទូរស័ព្ទនៅ កម្ពុជា
បុរសជនជាតិចិនម្នាក់ ដែលគេតាមចាប់ខ្លួន ករណីជួញដូរជនជាតិចិនឆ្លងដែនទៅធ្វើការក្នុងក្រុមជម្រិតទារប្រាក់តាមទូរស័ព្ទនៅប្រទេសឡាវ និងកម្ពុជា ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ទី២៣ខែកក្កដា។

មេប៉ូលិស Suwat Chaengyordsook បានទទួលទូរស័ព្ទកាលពីថ្ងៃសុក្រ ទី២២ខែកក្កដា ដោយព្រមានថា ជនជាតិចិនដែលប៉ូលិសអន្តរជាតិ Interpol កំពុងតាមចាប់ខ្លួនបំផុត នឹងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកក នៅថ្ងៃបន្ទាប់។
លោក Zhou Dawei ត្រូវបានគេប្រកាសតាមចាប់ខ្លួននៅក្នុងប្រទេសចិន ក្រោមការសង្ស័យជាមេខ្លោងជួញដូរមនុស្សក្នុងនិងក្រៅប្រទេស។

លោក Dawei ត្រូវប៉ូលិសថៃចាប់ខ្លួន ពេលគាត់មកដល់ទីក្រុងបាងកកនៅថ្ងៃសៅរ៍ ហើយត្រូវបានសួរចម្លើយនៅមជ្ឈមណ្ឌលឃុំឃាំងអាកាសយានដ្ឋានសុវណ្ណភូមិ។ លោក Dawei សារភាពថា បាននាំជនជាតិចិនចូលទៅក្នុងប្រទេសឡាវនិងកម្ពុជា ដើម្បីធ្វើការនៅក្នុងក្រុមជម្រិតទារប្រាក់តាមទូរស័ព្ទ។
អាជ្ញាធរចិនបានប្រាប់ប៉ូលិសថៃថា លិខិតឆ្លងដែនរបស់ Dawei ត្រូវបានដកហូតរួចហើយ ហើយបានស្នើឲ្យនិរទេសគាត់ត្រឡប់ទៅប្រទេសចិនវិញ ដើម្បីកាត់ទោស។
ប៉ូលិសថៃ បានដាក់លោក Dawei ក្នុងជើងហោះហើរ CZ 3082 របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ឆ្ពោះទៅកាន់ទីក្រុង Guangzhou នៅម៉ោង ៥ ល្ងាច ថ្ងៃទី២៥ខែកក្កដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sanook
ចុចអាន៖ ថៃ បញ្ជាក់ គ្មានគម្រោង នាំយកបុរសនីហ្សេរីយ៉ា កើតអុតស្វា ទៅប្រទេសវិញទេ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


