Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ៖ ចិននឹងដណ្ដើមយកតៃវ៉ាន់ ក្រោយ អាមេរិក ឲ្យអ៊ុយក្រែន ចុះចាញ់ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូល America First Agenda ថា ចិន​នឹង​ដណ្តើម​យក​កោះ​តៃវ៉ាន់ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ឲ្យអ៊ុយក្រែនចុះចាញ់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា “បច្ចុប្បន្នអាមេរិកជាប្រទេសដែលធ្វើឲ្យរុស្ស៊ីបំផ្លិចបំផ្លាញប្រទេសអ៊ុយក្រែន ក៏ដូចជាសម្លាប់មនុស្សរាប់សែននាក់ ហើយវានឹងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមិនមានសញ្ញាបញ្ចុះកម្ដៅសង្គ្រាមនៅឡើយ ប៉ុន្តែវានឹងមិនដែលកើតឡើងនោះទេ បើខ្ញុំជាមេដឹកនាំប្រទេសរបស់អ្នក ហើយចំណែកបញ្ហាដូចគ្នានេះដែរគឺចិនជាមួយតៃវ៉ាន់គឺរឿងបន្ទាប់” ។

លោក ត្រាំ បានកត់សម្គាល់ថា ជាក់ស្ដែងសហរដ្ឋអាមេរិកបានចុះចាញ់នៅអាហ្វហ្គានីស្ថានរួចទៅហើយ ហើយបានបន្សល់ទុកពលរដ្ឋអាមេរិក និងឧបករណ៍យោធាដ៏ល្អបំផុតរបស់ពិភពលោកក្នុងតម្លៃ ៨៥ ពាន់លានដុល្លារ” ។

ទន្ទឹមនោះកាលពីសប្តាហ៍មុន ក្រសួងការពារជាតិជប៉ុនក៏បានបញ្ជាក់ផងដែរថា ប្រទេសចិនអាចនឹងបង្កើនការអនុវត្តប្រតិបត្តិការហោះហើរដើម្បីបង្កើតការគ្រប់គ្រងលើកោះតៃវ៉ាន់ដែលជាសញ្ញាបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងភាគីទាំងពីរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក យល់ព្រមព្យាបាលទាហាន អ៊ុយក្រែន ដែលរងរបួសក្នុងសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម