ព័ត៌មានអន្ដរជាតិ
អាមេរិក យល់ព្រមព្យាបាលទាហាន អ៊ុយក្រែន ដែលរងរបួសក្នុងសង្គ្រាម
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ប្រាប់សារព័ត៌មាន Sputnik ថា មន្ទីរបញ្ចកោណបានអនុម័តផែនការព្យាបាលទាហានអ៊ុយក្រែនដែលរងរបួសនៅមន្ទីរពេទ្យយោធាអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ។

អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃអង្គារថា “ថ្មីៗនេះរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានយល់ព្រមការប្រើប្រាស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់ Landstuhl ប្រទេសអាល្លឺម៉ង់សម្រាប់ការព្យាបាលដល់សមាជិកសេវាកម្មអ៊ុយក្រែន” ។
អ្នកនាំពាក្យបាននិយាយទៀតថា ប៉ុន្តែគិតត្រឹមរសៀលថ្ងៃអង្គារ មិនទាន់មានកងកម្លាំងអ៊ុយក្រែនណាម្នាក់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យមួយនេះនៅឡើយទេ ប៉ុន្តែជម្រើសទទួលយកទាហានអ៊ុយក្រែននៅតែមានក្នុងគម្រោងរបស់យើង ។

អ្នកនាំពាក្យបានបន្ថែមថា សហរដ្ឋអាមេរិក រួមជាមួយដៃគូ និងសម្ព័ន្ធមិត្តក៏នឹងបន្តផ្តល់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត បរិក្ខារ និងការផ្គត់ផ្គង់ផ្សេងៗដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែនផងដែរ ។
ចំណែកសារព័ត៌មាន CNN បានរាយការណ៍ដែរថា ទាហានអ៊ុយក្រែនដែលកំពុងស្វែងរកការព្យាបាលនៅមន្ទីរពេទ្យយោធាអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ នឹងត្រូវចាកចេញពីអ៊ុយក្រែនតាមរថភ្លើង និងរថយន្ត ឬអាចជម្លៀសតាមអាកាសទៅកាន់មូលដ្ឋានទ័ពអាកាស Ramstein ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


