ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ព្រមានកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ អូស្ត្រាលី
ឥណ្ឌូណេស៊ីកំពុងចោទប្រកាន់អូស្ត្រាលីពីបទរំលោភលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) ជុំវិញការប៉ុនប៉ងដើម្បីទទួលបាននាវាមុជទឹកនុយក្លេអ៊ែរជាផ្នែកនៃកិច្ចព្រមព្រៀង AUKUS ។
ឥណ្ឌូណេស៊ីបានព្រមានថា បច្ចេកវិទ្យារបស់អូស្ត្រាលីអាចត្រូវបានបំប្លែងទៅជាកម្មវិធីសព្វាវុធ និងកំពុងបញ្ចុះបញ្ចូលប្រទេសចំនួន ១២០ ផ្សេងទៀតឲ្យគាំទ្រគោលជំហររបស់ខ្លួន ។
ទីក្រុងហ្សាកាតាបានសម្តែងការមិនសប្បាយចិត្តម្តងហើយម្តងទៀតអំពីការជំរុញនាវាមុជទឹកនុយក្លេអ៊ែររបស់ប្រទេសអូស្ត្រាលី ក៏ដូចជាការផ្ទេរសម្ភារៈនានាដែលធ្វើឡើងដោយគូប្រជែងនៃមហិច្ឆតានាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលី ។
ទន្ទឹមនោះ ប្រទេសឥណ្ឌូណេស៊ីបានចាត់ទុកកិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធនឹងការផ្ទេរសម្ភារៈនុយក្លេអ៊ែរ និងបច្ចេកវិទ្យាសម្រាប់គោលបំណងយោធាពីរដ្ឋអាវុធនុយក្លេអ៊ែរទៅរដ្ឋគ្មានអាវុធនុយក្លេអ៊ែរណាមួយ ជាការបង្កើនហានិភ័យដែលពាក់ព័ន្ធទៅនឹងមហន្តរាយមនុស្សធម៌ និងផលវិបាកបរិស្ថាន ។
បើទោះជា ការផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចសម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរត្រូវបានអនុញ្ញាតនៅក្រោមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែអូស្ត្រាលីបាននិយាយម្តងហើយម្តងទៀតថាខ្លួននៅតែមិនមានចេតនាក្នុងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនេះនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


