ព័ត៌មានអន្ដរជាតិ
ទៅដល់សេអ៊ូល លោកស្រី Pelosi ប្តេជ្ញាលុបបំបាត់នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងគ្រោងទៅព្រំដែនកូរ៉េ
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi និងសមភាគីកូរ៉េខាងត្បូង បានប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ហើយសម្រេចឲ្យបាននូវការលុបបំបាត់នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
សេចក្តីថ្លែងការណ៍រួមមួយ ត្រូវបានចេញបន្ទាប់ពីលោកស្រី Pelosi ជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin-pyo នៅទីក្រុងសេអ៊ូល ដែលក្នុងនោះ អ្នកទាំង២ បានសម្តែងក្តីព្រួយបារម្ភចំពោះយ៉ាងខ្លាំងចំពោះការវិវត្តន៍ នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍បាននិយាយថា “ភាគីទាំងពីរ បានសម្តែងក្តីព្រួយបារម្ភអំពីស្ថានភាពធ្ងន់ធ្ងរនៃការគំរាមកំហែងដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។ យើងយល់ព្រមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងដើម្បីសន្តិភាពជាក់ស្តែង តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសន្ទនាការទូត ដោយផ្អែកលើការរារាំងដ៏ខ្លាំងក្លា និងយូរអង្វែងប្រឆាំងកូរ៉េខាងជើង”។
លោកស្រី Pelosi ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានផងដែរថា លោកស្រី និងលោក Kim បានពិភាក្សាគ្នាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខក្នុងតំបន់ និងបញ្ហាសេដ្ឋកិច្ច និងអាកាសធាតុ។
គួរបញ្ជាក់ថា លោកស្រី Pelosi បានទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃពុធ បន្ទាប់ពីឈប់សំចតរយៈពេលខ្លីនៅកោះតៃវ៉ាន់ ហើយបានជួបជាមួយមន្ត្រីស្ថានទូតអាមេរិកក្នុងទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍ មុនពេលជួបពិភាក្សាជាមួយលោក Kim និងសមាជិកសភាផ្សេងទៀត។
នៅថ្ងៃព្រហស្បតិ៍ដដែលនេះ លោកស្រី Pelosi គ្រោងនឹងទៅតំបន់សន្តិសុខរួមនៅជិតព្រំដែនអន្តរកូរ៉េ ដែលមានការយាមល្បាតរួមគ្នាដោយបញ្ជាការអង្គការសហប្រជាជាតិដឹកនាំដោយអាមេរិក និងកូរ៉េខាងជើង។
លោកស្រីនឹងក្លាយជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលធ្វើដំណើរទៅតំបន់នេះ បន្ទាប់ពីអតីតប្រធានាធិបតី Donald Trump ដែលបានជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីនោះក្នុងឆ្នាំ ២០១៩។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលនឹងឈប់សម្រាកវិស្សមកាលក្នុងសប្តាហ៍នេះ នឹងមិនជួបលោកស្រី Pelosi ទេប៉ុន្តែនឹងនិយាយគ្នាតាមទូរស័ព្ទ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងប៉ាន់ស្មានថា លោក Yoon អាចនឹងមិនព្រមជួបជាមួយលោកស្រី Pelosi ដើម្បីចៀសវាងការបង្កជម្លោះជាមួយចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ បានបង្កឲ្យមានកំហឹងនៅទីក្រុងប៉េកាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោកស្រី Pelosi ចាកចេញពីកោះតៃវ៉ាន់ហើយ ឆ្ពោះដំណើរទៅ ២ប្រទេសទៀត
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


