Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកណាខ្លះដែលចូលអង់គ្លេសត្រូវលើកលែងពីការធ្វើចត្តាឡីស័ក ក្រោយផ្ទុះកូវីដក្លាយពូជប្រភេទថ្មី

បានផុស

នៅ

ខណៈអង់គ្លេសកំពុងតែផ្ទុះខ្លាំងនៃវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ប្រទេសនេះបានដាក់ការរឹតត្បិតយ៉ាងខ្លាំងលើមនុស្សភាគច្រើនដែលចូលមកប្រទេសរបស់ខ្លួនដោយតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេល ១០ ថ្ងៃ ។

ប៉ុន្តែទន្ទឹមនោះអ្នកធ្វើដំណើរខាងជំនួញមួយចំនួន និងក្រុមការងារមួយចំនួនតូចមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនៅពេលធ្វើដំណើរចូលចក្រភពអង់គ្លេសម្តងទៀតនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដែលត្រូវលើកលែងពីច្បាប់នេះរួមមាន ៖

១. អ្នកការទូត

២. បុគ្គលិកការពារជាតិ កងកម្លាំងចុះត្រួតពិនិត្យ និងអ្នកម៉ៅការរដ្ឋាភិបាល

៣. មន្ត្រីព្រំដែន

៤. រថយន្តក្រុង គ្រូបង្វឹក និងអ្នកបើកយានយន្តដឹកទំនិញចូល និងចេញពីចក្រភពអង់គ្លេស

៥. នាវិក និងអ្នកបើកយន្តហោះ និងកម្មករផ្លូវដែក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ក្រុមហ៊ុន Moderna ថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី

ចុចអាន ៖ ឡាវ ហាមនាំចូលគ្រឿងសមុទ្រពី ថៃ បន្ទាប់ពីផ្ទុះកូវីដនៅ សាមុត សាខន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម