ព័ត៌មានអន្ដរជាតិ
ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២១ ពិតជារន្ធត់
មនុស្សភាគច្រើនប្រហែលជាបានស្គាល់លោកយាយពិការភ្នែក Baba Vanga ហើយ។ សមត្ថភាពទស្សន៍ទាយរបស់គាត់ត្រូវបានមនុស្សលើសកលលោកកោតសរសើរពោលគឺលោកយាយបានទាយត្រូវហេតុការណ៍ធំៗជាច្រើនដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana និងគ្រោះមហន្តរាយ Chernobyl ជាដើមពោលគឺអត្រាត្រឹមត្រូវរបស់គាត់គឺមានរហូតដល់ទៅ៨៥ភាគរយឯណោះ។

លោកយាយ Baba Vanga ដែលមានឈ្មោះពិត Vangelia Gushterova បានពិការភ្នែកនៅអាយុ១២ឆ្នាំហើយបានអះអាងនៅពេលនោះថា គាត់បានទទួលអំណោយដ៏កម្រពីព្រះដោយអាចមើលឃើញអនាគត។
ចង់ដឹងថា ក្នុងឆ្នាំ២០២១ដែលកាន់តែខិតចូលមកជិតនាពេលខាងមុខនេះ តើលោកយាយទស្សន៍ទាយអ្វីខ្លះ តោះមកមើលជាមួយកម្ពុជាថ្មីទាំងអស់គ្នា៖
លោកយាយទស្សន៍ទាយថា ឆ្នាំ២០២១គឺជាឆ្នាំដែលការព្យាបាលជំងឺមហារីកត្រូវបានរកឃើញ។ លោកយាយ Baba Vanga អះអាងថា “នៅដើមសតវត្សរ៍ទី២១ មនុស្សជាតិនឹងកម្ចាត់ជំងឺមហារីកបាន។ ថ្ងៃនោះនឹងមកដល់នៅពេលដែលជំងឺមហារីកត្រូវជាប់ច្រវាក់ដែក”។

ប៉ុន្តែមិនមានរឿងល្អសម្រាប់លោកប្រធានាធិបតី Donald Trump ទេនៅពេលគាត់ចាកចេញពីសេតវិមាន។ លោកយាយទាយថា គាត់ទំនងជានឹងកើតមានជំងឺអាថ៌កំបាំងមួយ។
លោកយាយអះអាងថា ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥រូបនេះនឹងធ្លាក់ខ្លួនឈឺដោយសារជំងឺអាថ៌កំបាំងដែលធ្វើឲ្យគាត់ថ្លង់ហើយបណ្តាលឲ្យមានការប៉ះទង្គិចខួរក្បាល”។
លោកយាយក៏បានទស្សន៍ទាយផងដែរថា សេដ្ឋកិច្ចអឺរ៉ុបនឹងធ្លាក់ចុះ, ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវរងការប៉ុនប៉ងធ្វើឃាតដោយនរណាម្នាក់នៅក្នុងប្រទេសរបស់គាត់ហើយក្រុមជ្រុលនិយមឥស្លាមនឹងធ្វើការវាយប្រហារនៅអឺរ៉ុប។

លោកយាយអះអាងថា “ពួកជ្រុលនិយមនឹងប្រើឃ្លាំងអាវុធគីមីប្រឆាំងនឹងទ្វីបអឺរ៉ុប”។
លោកយាយ Baba Vanga បានបន្ថែមទៀតថា “ពិភពលោកនឹងទទួលរងនូវគ្រោះមហន្តរាយនិងវិនាសកម្មជាច្រើន។ មនសិការរបស់មនុស្សនឹងផ្លាស់ប្តូរ។ គ្រាលំបាកនឹងមកដល់។ មនុស្សនឹងត្រូវបានបែងចែកដោយជំនឿរបស់ពួកគេ”។
រឿងមួយទៀតហាក់ដូចជាគួរឲ្យអស់សំណើចបន្តិចដែលលោកយាយសញ្ជាតិប៊ុលហ្គារីរូបនេះទាយថា ផលិតកម្មប្រេងឥន្ធនៈត្រូវបញ្ឈប់ រថភ្លើងនឹងហោះដោយប្រើពន្លឺព្រះអាទិត្យ។

ការព្យាករណ៍ដ៏ចម្លែកបំផុតរបស់គាត់គឺថា “នៅឆ្នាំ២០២១ នាគនឹងកាន់កាប់ភពផែនដី។ នាគដ៏ខ្លាំងមួយនឹងដណ្តើមយកមនុស្សជាតិ។ យក្សទាំងបីនឹងរួបរួមគ្នា មនុស្សមួយចំនួននឹងមានលុយក្រហម។ ខ្ញុំឃើញលេខ១០០, លេខ៥និងលេខសូន្យជាច្រើន”។
អ្នកបកប្រែបានសន្មតថា “នាគគឺជាប្រទេសចិន។ យក្សទាំងបីអាចជាប្រទេសរុស្ស៊ី ឥណ្ឌានិងចិនហើយប្រាក់អាចជាក្រដាស១០០យ័ននិង៥,០០០រូបដែលមានពណ៌ក្រហម”។

លោកយាយក៏ទាយដែរថា ក្នុងរយៈពេល២០០ឆ្នាំខាងមុខ យើងនឹងមានទំនាក់ទំនងជាមួយពួកភពផ្កាយ Alien។
លោកយាយទាយថា “ជីវិតនៅក្នុងចក្រវាឡនឹងត្រូវបានរកឃើញហើយភ្លាមៗនោះគេនឹងដឹងច្បាស់អំពីរបៀបដែលជីវិតនៅលើផែនដីបានលេចចេញជាលើកដំបូង។ មនុស្សនឹងមានទំនាក់ទំនងជាមួយបងប្អូនបង្កើតខាងផ្លូវងងឹតមកពីពិភពផ្សេង”។

យើងរង់ចាំមើលទាំងអស់គ្នាថាតើទំនាយរបស់លោកយាយនៅឆ្នាំក្រោយនេះត្រូវបានប៉ុន្មានភាគរយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


