ព័ត៌មានអន្ដរជាតិ
ចិន បញ្ចប់សមយុទ្ធយោធារយៈពេល ៤ ថ្ងៃ រកការសម្រេចចិត្តបង្រួបបង្រួម ជាមួយ តៃវ៉ាន់
ប្រទេសចិនបានបញ្ចប់ការធ្វើសមយុទ្ធយោធារយៈពេល ៤ ថ្ងៃជុំវិញកោះតៃវ៉ាន់ ហើយកំពុងពិនិត្យមើលសមិទ្ធផលនេះ ប្រសិនបើទីក្រុងប៉េកាំងសម្រេចចិត្តពេលណាមួយក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយកម្លាំងយោធា ។
យោធាចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនសមុទ្រចំនួន ៦ និងដែនអាកាសដែលឡោមព័ទ្ធកោះតៃវ៉ាន់ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ ។ ទង្វើនេះគឺជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នៅតៃវ៉ាន់កាលពីថ្ងៃអង្គារសប្ដាហ៍មុន ។
បញ្ជាការដ្ឋានយោធាដែលទទួលបន្ទុកនៅសមុទ្រចិនខាងកើតក៏បានបញ្ចេញវីដេអូបង្ហាញពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកក្នុងសមយុទ្ធប្រយុទ្ធកាលពីថ្ងៃអាទិត្យដែលផ្តោតលើការវាយប្រហារដូចពិតៗនៅលើដីគោក និងការធ្វើតេស្តសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយនៅលើអាកាសជាដើម ។
ដោយឡែកលោក Meng Xiangqing សាស្ត្រាចារ្យនៅសាកលវិទ្យាល័យការពារជាតិបានប្រាប់ទូរទស្សន៍រដ្ឋចិនថា សមយុទ្ធនេះត្រូវបានធ្វើឡើងទាំងនៅរយៈចម្ងាយជិត និងឆ្ងាយមិនធ្លាប់មានពីមុនមកជុំវិញកោះតៃវ៉ាន់ ។
លោកបាននិយាយថា សមយុទ្ធយោធានេះក៏បានបញ្ជាក់ពីសមត្ថភាពរបស់ចិនក្នុងការឡោមព័ទ្ធតៃវ៉ាន់ និងរារាំងកងកម្លាំងបរទេសមិនឲ្យចូលក្នុងតំបន់នោះផងដែរ ។
ជាចុងក្រោយលោក Meng បញ្ជាក់ថា សមយុទ្ធនេះបានបង្កើតលក្ខខណ្ឌល្អ និងអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់ការបង្រួបបង្រួមរបស់ចិនជាមួយតៃវ៉ាន់ បន្ទាប់ពីយន្តហោះ និងនាវាមួយចំនួនក្នុងសមយុទ្ធបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ដែលជាការរារាំងមិនផ្លូវការដើម្បីជួយការពារការប៉ះទង្គិចដោយចៃដន្យរវាងកងកម្លាំងចិន និងតៃវ៉ាន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Wang Yi ថ្លែងពី កម្ពុជា ថា អាមេរិក មិនគោរពគោលនយោបាយ ចិន តែមួយទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


