ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ក៏ប្រកាសធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ដែរ (មានវីដេអូ)
តៃវ៉ាន់ នឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសប្តាហ៍នេះ ជាសមយុទ្ធការពារដែនកោះ ប្រឆាំងនឹងការលុកលុយរបស់ចិន ខណៈទីក្រុងប៉េកាំង ក៏បានធ្វើសមយុទ្ធថ្មីៗជុំវិញអ្នកជិតខាងរបស់ខ្លួនផងដែរ។
យោងតាមកងទ័ពតៃវ៉ាន់បានឲ្យដឹងថា កងកម្លាំងរបស់កោះនេះ នឹងធ្វើសមយុទ្ធប្រឆាំងការចូលចតនៅតំបន់ចុងភាគខាងត្បូងនៃទីក្រុង Pingtung នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។
លោក Lou Woei-jye អ្នកនាំពាក្យកងទ័ពទី ៨ បានប្រាប់ AFP ថា “យើងនឹងអនុវត្តសកម្មភាពប្រឆាំងការវាយប្រហាររបស់សត្រូវ មកលើកោះតៃវ៉ាន់”។
កងទ័ពនិយាយថា សមយុទ្ធនឹងរួមបញ្ចូលទាំងការដាក់ពង្រាយកងទ័ពរាប់រយនាក់ និងកាំភ្លើងធំប្រហែល ៤០ គ្រឿងផងដែរ។
សមយុទ្ធរបស់តៃវ៉ាន់ បានកើតឡើងស្របពេលទីក្រុងប៉េកាំង ក៏បន្តធ្វើសមយុទ្ធផ្លូវអាកាស និងសមុទ្ររួមគ្នាកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីសប្តាហ៍មុន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lou និយាយថា សមយុទ្ធរបស់តៃវ៉ាន់ត្រូវបានកំណត់ទុកជាយូរមកហើយហើយ មិនមែនធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសមយុទ្ធរបស់ចិននោះទេ។
កោះនេះ តែងតែធ្វើសមយុទ្ធយោធា ប្រឆាំងការលុកលុយរបស់ចិន ហើយកាលពីខែមុនបានធ្វើលំហាត់វាយប្រហារពីសមុទ្រនៅក្នុង “ប្រតិបត្តិការស្ទាក់ចាប់រួមគ្នា” ដែលជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ប្រកាសធ្វើសមយុទ្ធថ្មីទៀតនៅ សមុទ្រលឿង និងសមុទ្របូហៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


