ព័ត៌មានអន្ដរជាតិ
ចុងឆ្នាំនេះ កងទ័ពរុស្ស៊ី ទទួលបានអាវុធទំនើប បន្ថែមទៀតហើយ!
ក្រុមហ៊ុន Kalashnikov Group បានប្រកាសកាលពីថ្ងៃអាទិត្យទី១៤ខែសីហាថា កងទ័ពរុស្ស៊ី នឹងទទួលបានអាវុធទំនើបៗបន្ថែមទៀត រួមទាំងកាំភ្លើងយន្តធុនតូច PPK-20 និងកាំភ្លើងបាញ់ត្រង់ SVCh ផងដែរ ត្រឹមចុងឆ្នាំនេះ។

និយាយអំពីកាំភ្លើង PPK-20, លោក Alan Lushnikov ប្រធានក្រុមហ៊ុនផលិតអាវុធដ៏ល្បីឈ្មោះ បានប្រាប់អ្នកសារព័ត៌មានថា “យើងជឿថា វាជាកាំភ្លើងយន្តធុនតូច ល្អបំផុតនៅលើពិភពលោក ក្នុងរយៈពេល២០ឆ្នាំខាងមុខ”។
ទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនបានបង្ហាញថា វាអាចបាញ់បាន ៨០០ គ្រាប់ក្នុងមួយនាទី។ គ្រាប់កាំភ្លើងដែលបាញ់ចេញមានល្បឿនជិត ៤៧០ ម៉ែត្រក្នុងមួយវិនាទី ហើយមានសមត្ថភាពបាញ់ធ្លុះអាវក្រោះកម្រិត IIIA”។

កាំភ្លើងយន្តធុនតូចនេះ មានទម្ងន់មិនដល់៣គីឡូក្រាមទេ ហើយមានឧបករណ៍បន្ថយសំឡេង និងតួដែកដំឡើងតាមស្តង់ដារ ស្រដៀងទៅនឹងតួដែក Picatinny ដែលប្រើក្នុងអាវុធលោកខាងលិចដែរ។ PPK-20 ត្រូវបានបង្ហាញជាលើកដំបូងដោយក្រុមហ៊ុន Kalashnikov នៅឯពិព័រណ៍ ARMY 2021 កាលពីឆ្នាំមុន។
ដោយឡែក SVCh ឬ Chukavin Sniper Rifle គឺជាកាំភ្លើងបាញ់ត្រង់ជំនាន់ថ្មី ដែលត្រូវបានរចនាឡើងដើម្បីជំនួសកាំភ្លើង Dragunov Sniper Rifles (SVD) ផលិតដោយសូវៀត។

វាមានទម្ងន់ស្រាលជាងជំនាន់មុន, បាញ់ចំគោលដៅកាន់តែច្បាស់ និងមានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយប្រហែល ១២០០ ម៉ែត្រ។ ទំហំដ៏តូចនៃកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិនេះ ក៏ធ្វើឲ្យវាមានប្រសិទ្ធភាពនៅរយៈចម្ងាយមធ្យមផងដែរ។ វាត្រូវបានបង្ហាញជាលើកដំបូងក្នុងឆ្នាំ២០១៧ ហើយបានឆ្លងកាត់ការសាកល្បងដោយជោគជ័យកាលពីឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រទេសជិតខាងរុស្ស៊ី អង្វរ សហរដ្ឋអាមេរិក ឲ្យជួយផ្នែកយោធា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


