ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បង្ហាញកញ្ចប់ថវិកាការពារជាតិ ច្រើនបំផុតមិនធ្លាប់មាន ចំពេលតានតឹងជាមួយ ចិន (មានវីដេអូ)
តៃវ៉ាន់ បានបង្ហាញផែនការ បង្កើនការចំណាយលើវិស័យការពារជាតិក្នុងកម្រិតកំណត់ត្រា ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសចិន ធ្វើសមយុទ្ធយោធាមិនធ្លាប់មានពីមុនមក ជុំវិញកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។

ការបង្កើនខ្ទង់ចំណាយ ១៣,៩ភាគរយ ដែលរួមបញ្ចូលទាំងការផ្តល់មូលនិធិសម្រាប់យន្តហោះចម្បាំងថ្មី និងឧបករណ៍ផ្សេងទៀតផងដែរនោះ នឹងធ្វើឲ្យកញ្ចប់ថវិកាការពារជាតិសរុបកើនឡើងដល់ ១៩.៤១ ពាន់លានដុល្លារអាមេរិក ឬប្រហែល១៥ភាគរយ នៃការចំណាយសរុបរបស់រដ្ឋាភិបាល។
កញ្ចប់ថវិកា ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen នៅថ្ងៃព្រហស្បតិ៍ទី២៥ខែសីហានេះ និងរង់ចាំការអនុម័តពីសភា គឺបង្ហាញពីការបង្កើនយ៉ាងខ្លាំងនៃខ្ទង់ចំណាយ បើធៀបនឹងការបង្កើនប្រហែល ៤ ទៅ ៥ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោកស្រី Tsai បាននិយាយថា ការប្តេជ្ញាចិត្តរបស់កោះដែលគ្រប់គ្រងដោយខ្លួនឯងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន គឺនឹងមិនផ្លាស់ប្តូរដោយសារតែសម្ពាធឬការគំរាមកំហែងឡើយ។
ស្របពេលជាមួយគ្នានេះ លោកស្រីក៏បាននិយាយដែរថា “ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ តៃវ៉ាន់នឹងមិនបង្កឲ្យកើតមានឧប្បត្តិហេតុ ឬធ្វើឲ្យជម្លោះកើនឡើងនោះទេ”។
កាលពីឆ្នាំមុន តៃវ៉ាន់បានប្រកាសថា ខ្លួននឹងចំណាយប្រាក់បន្ថែម ៨.៦៩ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៦ លើកញ្ចប់ថវិកាការពារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងទឹក និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់កោះនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ តៃវ៉ាន់ បង្ហាញសាច់ដុំយោធា ដោយបង្អួតយន្តហោះចម្បាំងផលិតដោយអាមេរិក ទំនើបបំផុត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


