ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំណត់បានជនសង្ស័យម្នាក់ទៀត ជាប់ពាក់ព័ន្ធក្នុងករណីធ្វើឃាត Dugina (មានវីដេអូ)
យោងតាមសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឲ្យដឹងថា លោក Bogdan Tsyganenko ជាពលរដ្ឋនៃប្រទេសអ៊ុយក្រែន ក៏ជាប់ពាក់ព័ន្ធនឹងការសម្លាប់នាង Darya Dugina ដែលជាកូនស្រីរបស់អ្នកវិទ្យាសាស្ត្រនយោបាយ Alexander Dugin ផងដែរ។

តំណាងនៃនាយកដ្ឋាននេះជឿថា លោក Tsyganenko បានធ្វើសកម្មភាពរួមគ្នាជាមួយ នាង Natalya Vovk ដែលសេវាកម្មពិសេសរបស់រុស្ស៊ីហៅថា ជាជនល្មើសនៃករណីឃាតកម្មនេះ។
លោក Bogdan Tsyganenko បានមកដល់ប្រទេសរុស្ស៊ី ក្នុងដំណើរឆ្លងកាត់ប្រទេសអេស្តូនីកាលពីថ្ងៃទី៣០ខែកក្កដា ហើយបានចាកចេញពីប្រទេស មួយថ្ងៃមុនការធ្វើឃាត។

FSB រាយការណ៍ថា “រួមជាមួយ Natalya Vovk, ករណីឃាតកម្មលើ Dugina ត្រូវបានរៀបចំនៅទីក្រុងមូស្គូ ដោយសមាជិកម្នាក់ទៀតនៃក្រុមបំផ្លិចបំផ្លាញនិងភេរវករអ៊ុយក្រែន ឈ្មោះ Bogdan Petrovich Tsyganenko កើតនៅឆ្នាំ ១៩៧៨ ដែលបានមកដល់ប្រទេសរុស្ស៊ី ដោយឆ្លងកាត់អេស្តូនីនៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ ហើយបានចាកចេញពីទឹកដីនៃប្រទេសរុស្ស៊ី មួយថ្ងៃមុនពេលនៃការបំផ្ទុះ Dugina”។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន FSB មិនទាន់បញ្ចេញព័ត៌មានបន្ថែម លើសពីនេះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Oop Stop
ចុចអាន៖ សាវតាររបស់ជនសង្ស័យជាឃាតក និងដំណើររឿង ជុំវិញការសម្លាប់ Dugina
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


