Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមអ្នកច្បាប់របស់លោក ប្រាយុទ្ធ កំពុងធ្វើសេចក្តីថ្លែងការណ៍ ឆ្លើយតបការព្យួរតំណែង

បានផុស

នៅ

ក្រុមទីប្រឹក្សាច្បាប់របស់លោក ប្រាយុទ្ធ ចាន់អូចា កំពុងធ្វើការលើសេចក្តីថ្លែងការណ៍មួយ ​ដើម្បីឆ្លើយតបទៅនឹងបញ្ជារបស់តុលាការធម្មនុញ្ញ ដែលព្យួរគាត់ ពីតួនាទីជានាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ប្រាយុទ្ធ ចាន់អូចា

ទីប្រឹក្សាមួយរូប គឺលោកឧត្តមសេនីយទោ Veera Rojanavas បាននិយាយថា ចាប់តាំងលោកប្រាយុទ្ធ ត្រូវបានព្យួតំណែងកាលពីថ្ងៃទី២៤ខែសីហាមក តុលាការបានទុកពេល១៥ថ្ងៃ ឲ្យលោក ប្រាយុទ្ធ ធ្វើការឆ្លើយតបជាផ្លូវការ។

លោក Veera និយាយថា សេចក្តីថ្លែងការណ៍នេះ ត្រូវបានគេរំពឹងថា នឹងធ្វើរួចរាល់នៅសប្តាហ៍នេះ បន្ទាប់ពីនោះ វានឹងត្រូវបញ្ជូនទៅតុលាការ។

លោក Veera Rojanavas

លោកក៏បានកត់សម្គាល់ផងដែរថា លោក ប្រាយុទ្ធ មិនបានផ្តល់ការណែនាំពិសេសណាមួយលើបញ្ហានេះទេ ដោយគ្រាន់តែប្រាប់ទីប្រឹក្សារបស់លោក ឲ្យអនុវត្តតាមនីតិវិធីច្បាប់ទាំងអស់ដោយយកចិត្តទុកដាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃទី២៤ខែសីហា តុលាការបានបោះឆ្នោត ៥ ទល់ ៤ ដើម្បីព្យួរតំណែងលោក ប្រាយុទ្ធ រហូតដល់តុលាការ ចេញសេចក្តីសម្រេចលើការកំណត់អាណត្តិរបស់លោក។ ទោះបី​ជា​យ៉ាង​ណាក៏ដោយ លោក ប្រាយុទ្ធ នៅតែ​រក្សា​តួនាទី និង​ភារកិច្ច​ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ។

ការព្យួរតំណែងរបស់លោក ប្រាយុទ្ធ ត្រូវបានគេរំពឹងថានឹងមានរយៈពេលប្រហែលមួយខែ ខណៈតុលាការកំពុងពិចារណាលើសាលក្រមចុងក្រោយរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ លោក ប្រាយុទ្ធ បញ្ជាក់ថា នឹងនៅតែបន្តធ្វើជារដ្ឋមន្ត្រីការពារជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម