ព័ត៌មានអន្ដរជាតិ
ខេត្តជាប់ បាងកក ប្រកាសឲ្យពលរដ្ឋត្រៀមរកទីខ្ពស់ ខណៈទឹកជំនន់លិចទាំងផ្ទះអភិបាលក្រុង
រដ្ឋបាលក្រុង Rangsit ក្នុងខេត្ត Pathum Thani ដែលនៅជាប់ទីក្រុងបាងកកបានបង្កើតជម្រកបណ្តោះអាសន្នចំនួន ៥ នៅក្នុងសាលារៀន ៥ កន្លែង និងចំណតរថយន្តចំនួន ៣ កន្លែងសម្រាប់ទុកឲ្យប្រជាពលរដ្ឋដែលត្រៀមជម្លៀសមក បន្ទាប់ពីទឹកជំនន់យ៉ាងខ្លាំងក្លាដែលបណ្តាលមកពីការហៀរចេញពីប្រឡាយ Rangsit Prayoonsak កំពុងបំផ្លិចបំផ្លាញនៅក្នុងតំបន់ក្រុង ។

រដ្ឋបាលក្រុងក៏កំពុងផ្តល់បាវខ្សាច់ដោយឥតគិតថ្លៃដល់គ្រួសារដើម្បីទប់ការពារផ្ទះរបស់ពួកគេ បន្ទាប់ពីកម្រិតទឹកក្នុងប្រឡាយបានកើនឡើងប្រហែល ១.៨ ម៉ែត្រកាលពីថ្ងៃព្រហស្បតិ៍ ខណៈទង់ក្រហមក៏កំពុងត្រូវបានដាក់ពង្រាយផងដែរនៅតំបន់មួយចំនួនក្នុងទីក្រុង ដើម្បីដាក់តឿនប្រជាជនគួរតែយករបស់របរមានតម្លៃទៅកាន់ទីទួលខ្ពស់ និងសុវត្ថិភាព ។
ទន្ទឹមនោះអភិបាលក្រុងលោក Trelup Toopgrajank បាននិយាយកាលពីព្រហស្បតិ៍ថា មនុស្សចាស់ និងអ្នកជំងឺធ្ងន់ធ្ងរអាចសុំជំនួយ ប្រសិនបើពួកគេចង់ជម្លៀសទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ ។

លោកបានបន្តថា សាលារាជធានី Rangsit ទាំងអស់ឥឡូវក្លាយជា “តំបន់ក្រហម” ដែលមានន័យថា ប្រជាពលរដ្ឋគួរត្រៀមខ្លួនសម្រាប់ការជម្លៀស ព្រោះមានភ្លៀងធ្លាក់កាន់តែខ្លាំង ហើយទឹកជំនន់អាចនឹងកាន់តែធ្ងន់ធ្ងរ ស្របពេលដែលប្រឡាយ Rangsit Prayoonsak ក៏កំពុងទទួលទឹកពីខេត្ត Nakhon Nayok និងទីក្រុងបាងកក ហើយវាមិនអាចបង្ហូរចេញបានតាមការចង់បាននោះទេ ។

អភិបាលក្រុងបានសារភាពថា គាត់ត្រូវតែស្វែងរកទីជម្រកបណ្តោះអាសន្ននៅក្នុងផ្ទះល្វែងមួយ ព្រោះផ្ទះរបស់គាត់ក៏ត្រូវបានជន់លិចយ៉ាងខ្លាំងផងដែរ ។ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរថា ទឹកជំនន់នាពេលបច្ចុប្បន្នអាចកាន់តែអាក្រក់ទៅៗ ដូចជាទឹកជំនន់ដ៏ធំក្នុងឆ្នាំ ២០១១ នៅពេលដែលទីក្រុងបាងកក និងខេត្តភាគកណ្តាលមួយចំនួនត្រូវបានជន់លិចអស់រយៈពេលជាងមួយសប្តាហ៍ ។
ចំណែកយោងតាមទំព័រ Facebook របស់សាលាក្រុងបានឲ្យដឹងដែរថា កន្លែងចំនួន ៣ ត្រូវបានទុកសម្រាប់ចំណតរថយន្តក្នុងករណីទឹកជំនន់កាន់តែអាក្រក់ទៅៗ ហើយកន្លែងនោះជាអគារ ១០០ ឆ្នាំនៅទីក្រុង Thanyaburi ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ទឹកជំនន់ក្នុងស្រុកមួយនៅជិតក្រុង បាងកក ឈានដល់កម្រិតគ្រោះថា្នក់ ម៉ាស៊ីនបូមទឹកក៏ជួយលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


